បរទេស៖ តារាចម្រៀងប៉ុបអន្តជាតិដ៏ល្បីល្បាញ នាង Demi Lovato កាន់តែមានប្រជាប្រិយភាព នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីនាងបានធ្វើការប្រគុំតន្រ្តី យ៉ាងអស្ចារ្យ នៅទីក្រុងកោះពេជ្រ ដោយមានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ កាលពីឆ្នាំ២០១៥ កន្លងទៅ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ មានគណនីអ៊ីនស្តាក្រាមអ្នកគាំទ្រ របស់ Demi បានបង្ហោះរូបមួយរបស់នាង ពេលមិនទាន់ល្បី ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួន ស្លុតចិត្តយ៉ាងខ្លាំង។

ក្នុងនោះផងដែរ គណនីអ៊ីនស្តាក្រាមអ្នកគាំទ្រនោះ បានបង្ហោះរូប ២សន្លឹករបស់ Demi ដោយដាក់ក្បែរគ្នារវាង រូបនាងកាលពីមុននិងពេលនេះ។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះហើយ អ្នកគាំទ្រមួយចំនួនស្ទើរតែមិនជឿថា ពេលដែលនាង Demi មិនទាន់ល្បី មិននឹកស្មានថា នាងមានរូបរាងស្គមខ្លាំង បែបនេះទាល់តែសោះ។

ទោះជាយ៉ាងណាក្តី នាង Demi Lovato ពិតជាមានការប្រែប្រួលរូបរាងខ្លាំងមែនទែន ព្រោះថាបើយករូបនាងកាលពីមុន ដោយមិនបានប្រាប់ថាជានាង ច្បាស់ជាអ្នកគាំទ្រ មើលមិនស្គាល់ថាជាអ្នកណានោះទេ៕ 

Demi Lovato
Demi Lovato
Demi Lovato
រូប Demi Lovato កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]