(ភ្នំពេញ)៖ ស្រីស្អាតសំបូរ ទៅដោយសមត្ថភាពសម្ដែង មិនថា តួក្រមិចក្រមើម ឆ្នាស់ឆ្នើម តួអង្គខ្មោច ឬព្រាយបិសាច ត្រូវបានគេដឹងថា តារាសម្បុរស្រអែម នី មុន្នីនាថ អាចសម្ដែងបាន ស្ទើរតែគ្រប់ទម្រង់ទាំងអស់ ខណៈនៅដើមឆ្នាំ ២០១៨នេះ នាងក៏មានឱកាស បានកាន់តំណែង ជាតួឯកខ្មោច ព្រាយ ម្ដងទៀត ដោយត្រូវជ្រើសរើសសម្ដែង នៅក្នុងរឿង «ទាយាទអសុរ» នៅក្នុងស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥។

តារាសម្ដែងស្រីសម្បុរស្រអែម នី មុន្នីនាថ បានថ្លែងប្រាប់គេហទំព័រ Khmertalking ឲ្យដឹងថា «ចាសបង.! នេះគឺជាខ្សែភាពយន្តលើកទី៤ ដែលនាងខ្ញុំបានសម្ដែង នៅក្នុងទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដោយនាងខ្ញុំសម្ដែងជាតួអង្គឯក ជាតួលោកយាយចាស់ ហើយមានតួប្រុសសម្ដែងអម ជាតួចៅ។ ពេលដែលនាងខ្ញុំថតបែបតួអង្គខ្មោច បិសាច អភិនិហារបែបនេះ មានអារម្មណ៍ធម្មតា តែពេលថតយប់ជ្រៅ ចូលទៅតំបន់ក្នុងព្រៃ ខ្ញុំមានអារម្មណ៍ភ័យខ្លាចខ្លះដែរ បើសិនជាត្រូវសម្ដែងពេលយប់ ត្រូវសុំម្ចាស់ទឹក ម្ចាស់ដី មុនពេលសម្ដែង ដើម្បីសុំក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី កុំឲ្យចូលសណ្ឋិត ដូចលើកមុនទៀត»។

តារាសម្ដែងស្រី ពោរពេញទៅដោយសមត្ថភាពពេញខ្លួន សម្ដែងបានគ្រប់ទម្រង់ នី មុន្នីនាថ បានបន្ដថា «តាមរយៈសាច់រឿងមួយនេះ នាងខ្ញុំសង្ឃឹមថា ទទួលបានការគាំទ្រច្រើន ពីមហាជន ដោយសារ សាច់រឿងមួយនេះ មានលក្ខណៈប្លែក អសុរកាយ បន្តទាយាទទៅឲ្យកូនចៅជំនាន់ក្រោយ ហើយទាក់ទងនឹងបិសាច។ កាលពីមុននាងខ្ញុំ ធ្លាប់បានសម្ដែងនៅក្នុងរឿង «នាងនាថបាត់ដំបង» ហើយសម្គាល់ឃើញថា ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ដូច្នេះរឿងនេះ នាងខ្ញុំក៏សង្ឃឹមថា ទទួលបានការគាំទ្រច្រើនដូចគ្នា»។

ចំពោះ តួឯកប្រុសរូបសង្ហាលោក ជា លាងឈែ ដែលមានឱកាសបានចាប់សម្ដែងជាលើកទី ២ ជាមួយនឹងរៀមច្បង នី មុន្នីនាថ ឯណោះវិញ ក៏បានបន្ថែមដែរថា «នេះគឺជាលើកទី២ដែលរូបខ្ញុំបាទ បានចាប់ដៃគូសម្ដែងជាមួយនឹង បងស្រី មុន្នីនាថ ដោយរឿងដំបូង មានចំណងជើងថា «ម្ជុលបាតសមុទ្រ»។ ចាប់ផ្ដើមសម្ដែង នៅឆ្នាំថ្មីនេះដែរ ខ្ញុំបេ្ដជ្ញាថា នឹងខិតខំប្រឹងប្រែងសម្ដែងឲ្យបានល្អ ដើម្បីឲ្យឆ្នាំថ្មីនេះ អ្វីៗល្អប្រសើរតាមហ្នឹងដែរ ហើយខ្ញុំសង្ឃឹមថា ទទួលបានជោគជ័យ នៅក្នុងរឿងនេះ»។

គួរបញ្ជាក់ផងដែរថា សម្រាប់នៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ រឿង «ទាយានអសុរ » នេះគឺជារឿងទី៤ សម្រាប់ស្រីស្អាត នី មុន្នីនាថ។ ដោយឡែកចំពោះរឿង៣ទៀត មានដូចជា រឿង «ស្ទឹងស្នេហា», «ភ្លើងស្នេហ៍ឬស្យា», «នាងនាថបាត់ដំបង» និងរឿងទី៤នេះ មានចំណងជើងថា «ទាយានអសុរ » ហើយនេះ គឺជាលើកទី២ ដែលនាងបានចាប់ដៃគូសម្ដែង ជាមួយនឹង លោក ជា លាងឈែ៕

នី មុន្នីនាថ ទទួល​បាន​តំណែង​​តួអង្គ «យាយវនាថ» ក្នុងរឿង «​ទាយាន​អសុរ​»
នី មុន្នីនាថ ទទួល​បាន​តំណែង​​តួអង្គ «យាយវនាថ» ក្នុងរឿង «​ទាយាន​អសុរ​»
នី មុន្នីនាថ ទទួល​បាន​តំណែង​​តួអង្គ «យាយវនាថ» ក្នុងរឿង «​ទាយាន​អសុរ​»
នី មុន្នីនាថ ទទួល​បាន​តំណែង​​តួអង្គ «យាយវនាថ» ក្នុងរឿង «​ទាយាន​អសុរ​»

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ