ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងរូបស្រស់សង្ហាលោក ខាត់ វ៉ៃហាំង មានឱកាសបានទៅថតខ្សែភាគយន្តរឿង Memories of new years នៅឯប្រទេសថៃ ដែលមានការចូលរួមថតជាមួយនឹងតារាសម្តែងដ៏ល្បីៗនៅប្រទេសថៃ ថែមទៀតផង។

ខ្សែភាគយន្តរឿង Memories of new years

មិនត្រឹមតែប៉ុណ្ណោះ តារារូបសង្ហាម្នាក់នេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានគិតថា តួស្រីកញ្ញា Pear Nattatida ដែលសម្តែងរួមគ្នាជាមួយលោកនោះ មានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយគ្នា ក៏ប៉ុន្តែនេះគ្រាន់តែជាការថតរឿងតែប៉ុណ្ណោះ។

ជាការពិតណាស់ នៅក្នុងឈុតឆាកនីមួយៗឃើញថា លោក ខាត់ វ៉ៃហាំង សម្តែងពិតជាបានល្អមែនទែន មិនចាញ់តារាសម្តែងនៅប្រទេសជិតខាងឡើយ ជាពិសេសនោះគឺរូបសម្រស់របស់លោកតែម្តង តាមរយៈរូបភាពមួយចំនួនដែលគេបានបញ្ចេញ។

តែពេលនេះ វីដេអូ Trailer ខ្លីក៏បានបញ្ចេញមកហើយ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនរង់ចាំទស្សនាខ្សែភាពយន្ត ដែលសម្តែងដោយលោក ខាត់ វ៉ៃហាំង ជាមួយនឹងប្រទេសផ្សេង តើល្អប៉ុណ្ណា៕

សូមទស្សនាវីដេអូ trailer ខាងក្រោមនេះទាំងអស់គ្នា៖ 

ក្រុមការងារដែលថតរៀងជាមួយលោក ខាត់ វ៉ៃហាំង
ក្រុមការងារដែលថតរៀងជាមួយលោក ខាត់ វ៉ៃហាំង
ក្រុមការងារដែលថតរៀងជាមួយលោក ខាត់ វ៉ៃហាំង
ក្រុមការងារដែលថតរៀងជាមួយលោក ខាត់ វ៉ៃហាំង
ក្រុមការងារដែលថតរៀងជាមួយលោក ខាត់ វ៉ៃហាំង
ក្រុមការងារដែលថតរៀងជាមួយលោក ខាត់ វ៉ៃហាំង
លោក ខាត់ វ៉ៃហាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង