រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានព្រមានអ្នកនាងចន ច័ន្ទលក្ខិណា និងបក្សពួកមួយចំនួនឲ្យឈប់បង្ហោះសារជេរប្រមាថ និងបញ្ចេញខ្សែអាត់ជម្លោះរវាងនាង និងអតីតស្វាមីនាពេលកន្លងមក ។
ការព្រមានរបស់អ្នកនាង ម៉េង កែវពេជ្ជតា បន្ទាប់ពីមនុស្សមួយក្រុមដែលអ្នកនាងម៉េង កែវពេជ្ជតា ចាត់ទុកថា ជាបក្សពួករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បាននាំគ្នាបង្ហោះ និងចែកចាយតាមហ្វេសប៊ុកនូវខ្សែអាត់សំឡេងពីជម្លោះជាមួយនឹងអតីតស្វាមីរបស់នាងដែលមានឋានៈធំក្នុងស្ថាប័នកងទ័ព ។ អ្នកនាងពេជ្ជតា បានព្រមានថា អ្នកដែលបង្ហោះ និងអ្នកចែកចាយគឺមានទោសប្រហែលគ្នា ប្រសិនបើពួកគេនៅតែមិនព្រមបញ្ឈប់នូវសកម្មភាពទាំងនោះទេ ។
អ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារថា «ខ្ញុំខំអត់ឡើងចង់ផ្ទុះហើយ តែពួកគេសាហាវដូចចចក ព្រួតជេររាលដាលដល់ឪពុកម្តាយហ៊ែ្វនខ្ញុំទៀត តើយុត្តិធម៌ទេ ដែលឃាត់តែខាងខ្ញុំ បណ្តោយខាងគេឱ្យជេរតាមចិត្ត ? នាងខុសហើយ មិនព្រមទទួល តែបែរជាកាន់តែឈ្លើយ ។ ការអត់ធ្មត់មានដែនកំណត់ ។ ខ្ញុំមិនជេរវិញទេ តែសូមប្រាប់មួយម៉ាត់ថា បើមិនបញ្ឈប់ការជេរបញ្ចោរ និងផុសផ្តេសផ្តាសទេ កុំបន្ទោសខ្ញុំ ព្រោះខ្ញុំបានហៅឲ្យនាងតទល់ តែនាងគេចព្រោះខ្លាចការណ៍ពិត ។
ទោះអ្នកឯង Share ពីខាងណាក៏មិនសំខាន់ តែសំខាន់គេឃើញរបស់នៅក្នុងដៃអ្នកឯង។ តាមច្បាប់អ្នក Post ខុសស្មើអ្នកShare មិនឱ្យច្រណែនគ្នាទេ បើគុកក៏គុកជាមួយគ្នា ។ បើ នាងៗនៅតែខ្លាំង បងលេងតាមខ្លាំង ។
ជឿទេថាមនុស្សធ្លាប់គេធ្វើបាប លែងខ្លាចអ្វីទាំងអស់ ? ត្រូវដឹងថា ការដែលយករឿងបុគ្គលមកបង្ហាញជាសាធារណៈនឹងមានទោសបរិហារកេរ្តិ៍ ! បើនាងចាន់ និងបក្សពួកមិនបញ្ឈប់ការផុសយ៉ាងថោកទាបប៉ះពាល់ខ្ញុំ ហ៊ែ្វនរបស់ខ្ញុំ និងឯកឧត្តមទេ ម្ចាស់ខ្លួនគាត់ចេញមុខហើយ ! ខ្ញុំមិននិយាយលេងទេ ! សូមអធ្យាស្រ័យផង» ។
ជម្លោះរវាងអ្នកនាងម៉េង កែវពេជ្ជតា និងអ្នកនាងចន ច័ន្ទលក្ខិណា ត្រូវបានគេមើលឃើញថា នឹងពិបាកចប់ជាស្ថាពរ បើភាគីទាំងពីរនៅមិនទាន់ឈានទៅរកតុចចារដោយសន្តិវិធីនោះ ។
បើក្រឡេកមើលអ្នកនាងចន ច័ន្ទលក្ខិណា វិញហាក់រយាលដៃច្រើនជាមួយនឹងការតបតណាមួយជាមួយនឹងសម្តីរបស់អ្នកនាងម៉េង កែវពេជ្ជតា ប៉ុន្តែប្រិយមិត្តគាំទ្ររបស់នាងមួយចំនួនហាក់មិនបានបញ្ឈប់ឡើយ ផ្ទុយទៅវិញពួកគេបានបញ្ឆេះភ្លើងកម្តៅកាន់តែខ្លាំងឡើង ។
អ្នកនាង ម៉េង កែវពេជ្ជតា បានប្រកាសឱ្យអ្នកនាងចន ច័ន្ទលក្ខិណា ចូលដោះស្រាយបញ្ហាតទល់មុខគ្នា ប៉ុន្តែសំណើមួយនេះនៅមិនទាន់មានការឆ្លើយតបពីអ្នកនាង ចន ច័ន្ទលក្ខិណា ទេ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]