(ភ្នំពេញ)៖ អ្នកស្រី ផាន់ សម្ផស្ស ដែលត្រូវគេស្គាល់ថា ជាម្ដាយរបស់តារាសម្ដែង សារ៉ាយ សក្ខណា ត្រូវបានគេរឹបអូសយករថយន្តម៉ាក ឡិចស៊ីស ៤៧០ ពណ៌ទឹកដោះគោ ស្លាកកលេខ ២AJ ៥៤៨៨ ដោយសារ ជាប់ពាក់ព័ន្ធ នឹងរឿងបំណុលជាទឹកប្រាក់ខ្ទង់ ៣ម៉ឺនដុល្លារ។ រហូតមកទល់នឹងម៉ោងនេះ រថយន្តរបស់អ្នកស្រី ផាន់ សម្ផស្ស ដែលជាម្ដាយរបស់ តារាសម្ដែង សារ៉ាយ សក្ខណា ត្រូវបានតុលាការឃាត់ទុក ខណៈអ្នកស្រី បានបើករថយន្តមកឲ្យតុលាការតម្កល់ទុកដោយផ្ទាល់តែម្ដង ហើយពេលនេះមិនទាន់សុំការបកស្រាយនៅឡើយទេ។

បើយោងតាមប្រភពពីមន្រ្តីតុលាការ បានថ្លែងប្រាក់ Khmer Talking ឲ្យដឹងថា «រថយន្តរបស់អ្នកស្រី សម្ផស្ស ម្ដាយអ្នកនាង សារ៉ាយ សក្ខណា ត្រូវបានតុលាការរឹបអូសតាមបណ្ដឹងរបស់ អ្នកស្រី ឃុត ស្រីមុំ បន្ទាប់ពីអ្នកស្រីខ្ចីលុយចំនួន ៣ម៉ឺនដុល្លារ ហើយមិនសងទាំងដើម និងការប្រាក់ មកទល់នឹងឈានដល់ការរឹបអូសនេះ»។

ប្រភពបានថ្លែងបន្តថា «អ្នកស្រីសម្ផស្ស បានយករថយន្តដែល បានបង់រំលោះនៅឃ្លាំងរថយន្ត យីហោ A៥ យកមកបញ្ចាំអ្នកស្រី ឃុត ស្រីមុំ កាលពី ១ឆ្នាំមុន តែដោយមានការយោគយល់ អ្នកស្រី ឃុត ស្រីមុំ ម្ចាស់ចងការប្រាក់ ក៏បានប្រគល់រថយន្តឲ្យយកមកប្រើមួយរយៈ។ អ្នកស្រី មិនបានបង់ការប្រាក់ និងមិនដោះស្រាយបំណុលរយៈពេលយូរមកហើយ ទើបឈានដល់ការដាក់បណ្ដឹង ហើយដោយមានការតវ៉ា ទើបឈានដល់ការស្នើឲ្យតុលាការរឹបអូស យករថយន្តរបស់អ្នកស្រី មកតម្កល់ទុកនៅតុលាការ នៅរសៀលថ្ងៃទី៣ មករានេះ»។

ជាមួយសារការទម្លាយដូចខាងលើនេះ គេសង្កេតឃើញថាម្ដាយរបស តារាសម្ដែងជួរមុខអ្នកនាង សារ៉ាយ សក្ខណា បិទម៉ាស់ បើករថយន្តដែលមានជម្លោះចូលក្នុងតុលាការ ដោយមិនអាចសុំការបកស្រាយបាននៅឡើយទេ។ មកទល់ពេលនេះ អ្នកស្រី ម្ដាយ សារ៉ាយ សក្ខណា នៅតែមិនអាចសុំការបំភ្លឺ ស្របគ្នាដែលរថយន្តត្រូវបានតុលាការរឹបអូស ត្រូវបានទម្លាយថា នឹងបន្តតម្កល់ទុករហូតដល់មានដំណោះស្រាយ។

គួរបញ្ជាក់ផងដែរថា ម្ដាយរបស់តារាសម្ដែង សារ៉ាយ សក្ខិណា អ្នកស្រី ផាន់ សម្ផស្ស ត្រូវបានម្ចាស់បំណុល អ្នកស្រី ឃុត ស្រីមុំ រឹបអូសយករថយន្តតម្កល់នៅតុលាការ នេះរសៀល ម៉ោង២:០០ និង៤០នាទី ថ្ងៃទី៣ មករា ឆ្នាំ២០១៨នេះ ដោយពាក់ព័ន្ធនឹងបំណុល ៣ម៉ឺនដុល្លារ។

ម្ដាយ​តារា​សម្ដែង សារាយ សក្ខណា ត្រូវ​គេ​រឹបអូស​យក​រថយន្ត រឿង​បំណុល ៣ម៉ឺនដុល្លារ
ម្ដាយ​តារា​សម្ដែង សារាយ សក្ខណា ត្រូវ​គេ​រឹបអូស​យក​រថយន្ត រឿង​បំណុល ៣ម៉ឺនដុល្លារ

ប្រភព៖ khmetalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា