ភ្នំពេញ៖ តារាកំប្លែងជើងចាស់ នាយក្រឹម ទើបតែទទួលបានចំណងដៃកូនស្រីភ្លោះ យ៉ាងស្រស់ស្អាត ដែលជាតំណក់ឈាមជាមួយនឹងស្រីលាភ ដែលជាមិត្តរួមទ្រនំសិល្បៈ ជាមួយគ្នា ។

ចាប់តាំងពីតារាកំប្លែងទាំង២ដួងនេះ បានចាប់ដៃគ្នាសាងសុភមង្គល ឃើញថាមានការរិះគន់ ជាច្រើនទៅលើរូបលោក ខណៈពេលដែលមានកូនរបស់នាយក្រឹម លែងចង់រាប់រក កាត់កាលឪពុក និងនិយាយរឿងរ៉ាវជាច្រើននៅក្នុងគ្រួសារជាច្រើន។

នាយក្រឹមនិងស្រីលាភ

តែទោះជាយ៉ាងណា តារាកំប្លែងមាឌតូចរូបនេះ ក៏មិនសូវតបតប៉ុន្មានដែលនៅពេលដែលមានរឿងនេះកើតឡើង។ ដោយឡែកនៅក្នុងគ្រួសារនីមួយៗយើងមិនអាចដឹងច្បាស់នោះទេ ថាមានអ្វីកើតឡើង ដូចជាពាក្យចាស់តែងនិយាយថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។

ស្របពេលជាមួយគ្នានេះដែរ គូស្នេហ៍អ្នកនាងចន ច័ន្ទលកិ្ខណាបានបង្ហោះសារមួយដែលនិយាយពីតារារូបនេះថា៖

«បងក្រឹមបានរៀបរាប់រឿងគ្រួសារគាត់ទាំងទឹកភ្នែក ពេលខ្លះយើងមិនអាចមើលពីសម្បកក្រៅបានទេ ជាពិសេសសារព័ត៌មានដែលគ្មានវិជ្ជាជីវៈ។ តើប្រជាជនប៉ុន្មាននាក់ដែលសុខចិត្តដើរស៊ីឈ្នួលគេទាំងយប់ទាំងថ្ងៃ ហើយយកលុយឲ្យកូនរៀនសាលាអន្តរជាតិរហូតដល់វិទ្យាល័យ អស់លុយជាង១២ម៉ឺនដុល្លារ!»៕

ក្រោយពីបានអានសារមួយនេះរួចមក តើប្រិយមិត្តយល់យ៉ាងណាដែរ? 

នាយក្រឹមនិងស្រីលាភ
នាយក្រឹមនិងស្រីលាភ
នាយក្រឹមនិងស្រីលាភ ជាមួយនឹងគូស្នេហ៍អ្នកនាងចន ច័ន្ទលក្ខិណា
សាររបស់គូស្នេហ៍អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម