ភ្នំពេញ៖ មកទល់ពេលនេះ កូនក្នុងផ្ទៃរបស់អ្នកនាង គង់ ចាន់ស្រីមុំ មានអាយុ១២ អាទិត្យហើយ។ ហើយចាប់តាំងពីមានដំណឹងល្អបែបនេះ នៅក្នុងគ្រួសារមក គេសង្កេតឃើញថា ទំនាក់ទំនងរវាងអ្នកទាំង២ ក៏កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ហើយមិនត្រឹមតែប៉ុណ្ណោះ ស្វាមីរបស់នាងថែមទាំងថ្នាក់ថ្នម ប្រពន្ធគ្រប់សព្វមិនឲ្យនាងលំបាក ឬទាស់ចិត្តម្តងណានោះទេ។

ប៉ុន្តែចំណែក កាលពីម្សិលមិញនេះវិញ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះសារពិបាកចិត្ត ជាមួយនឹងរូបមួយសន្លឹក ដោយបានសុំយោបល់ពីអ្នកលេងបណ្តាញសង្គម ឲ្យជួយដោះស្រាយបញ្ហារបស់នាងថា៖ “ធ្លាប់តែឡើងមុនមួយគ្រាប់ពីរគ្រាប់ បន្តក់ឡេខ្លួនឯង២-៣យប់រាប់អស់គ្មានសល់.. តាំងពីមានទម្ងន់មកធ្វើមិចក៏មិនបាត់។ អស់វិធីហើយ មានអ្នកណាដឹងអត់ថាមិចចឹង គេថាជាកំណើតកូន ធ្វើយ៉ាងណាក៏មិនបាត់ដែរ”។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺគ្រាន់តែជាអាការៈ ដែលអ្នកម្តាយកំពុងពរពោះទូទៅ តែងតែជួបប្រទះតែប៉ុណ្ណោះ ដូច្នេះហើយ ទើបធ្វើឲ្យអ្នកនាង គង់ ចាន់ស្រីមុំ ពិបាកចិត្តដល់ថ្នាក់បង្ហោះហ្វេសប៊ុក សុំយោបល់ពីមហាជន ព្រោះនាងពេលនេះ ប្រើផលិតផលអ្វីក៏មិនត្រូវនោះដែរ៕ 

អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
សារដែលអ្នកនាង គង់ ចាន់ស្រីមុំ បង្ហោះពិបាកចិត្តដោយសារមានបញ្ហាមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ