(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស ត្រូវបានមហាជនលាន់មាត់សរសើរថា ការលេងខ្លួនរបស់នាង ដូចទៅនឹងតារាបរទេស គឺស្រីស្អាតសាច់សខ្ចី ប៉ាច គីមមួយ មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញថា នាងហាក់បីដូចជាឡើងកូដខ្លាំង ក្នុងវិស័យសិល្បៈ ដោយបានសម្ដែង រឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស មានចំណងជើងថា «បិសាចក្រមុំ គួរឲ្យស្រឡាញ់» ។ ដោយឡែក កាលពីថ្ងៃឆ្លងឆ្នាំកន្លងទៅ តារាចម្រៀងស្រីកូនកាត់បីសាសន៍ខាងលើ បានបង្ហាញវត្តមាន នៅលើឆាកប្រគំតន្រ្ដី ជាមួយនឹងការធ្វើឲ្យមហាជនភ្ញាក់ផ្អើល ជាថ្មីម្ដងទៀត ខណៈការប្រគំតន្រ្ដីឆ្លងឆ្នាំនោះ នាងបានតុបតែងខ្លួន មើលទៅ ពិតជាមានលក្ខណៈស្រដៀង ទៅនឹងតារាចម្រៀងកូរ៉េ CL ណាស់។

យ៉ាងណាមិញ តាមរយៈរូបថតជាច្រើនសន្លឹក របស់ស្រីស្អាត ប៉ាច គីមមួយ បានចរាចរណ៍លើសង្គមហ្វេសប៊ុក មានអ្នកគាំទ្ររបស់នាង បានកោតសរសើរថា នាងពិតជាស្រស់ស្អាត មិនចាញ់តារាបរទេសនោះទេ ពោលគឺស្រដៀងនឹងកញ្ញា CL ដែលជាតារាកូរ៉េដ៏ល្បីល្បាញ ទើបតែមកសម្ដែងនៅលើទឹកដីកម្ពុជា នាពេលថ្មីៗនេះ។

ទោះជាយ៉ាងក្ដី ស្រីស្អាត ប៉ាច គីមមួយ គេសម្គាល់ឃើញថា មានការវិវឌ្ឃន៍ខ្លួនយ៉ាងរហ័ស ខុសប្លែកពីពេលដែលនាងនៅជាបេក្ខជន ប្រឡងចម្រៀងលើកដំបូង ខណៈដែលនាងបានក្លាយជាសមាជិក ក្នុងផលិតកម្មល្បីរបស់ប្រទេសកម្ពុជារួចមក នាងតែងរំលេចនៃការតុបតែងខ្លួន ប្រៀបដូចជាតារាបរទេស ដោយសម្លៀកបំពាក់ ព្រមទាំងរបស់របរប្រើប្រាស់ សុទ្ធសឹងតែជារបស់ទំនើប ស៊ីវិល័យ ដូចជាតារាបរទេសអ៊ឹចឹង។

តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថា ស្រីស្អាតកូនកាត់បីសាសន៍ ប៉ាច គីមមួយ មានរូបសម្រស់ស្រស់ស្អាត ដូចតារាកូរ៉េ ពិតមែនឬយ៉ាងណា សូមទស្សនារូបភាពដូចខាងក្រោម៖

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ