ភ្នំពេញ៖ ចន ច័ន្ទលក្ខិណា គឺជាតារាសម្តែងជើងចាស់ ដែលនៅតែអាចប្រជាប្រិយ ភាពបាន ពីមហាជនទូទាំងប្រទេស ។ បច្ចុប្បន្ន គេសង្កេតឃើញថា មួយរយៈពេលនេះ អ្នកនាងហាក់រវល់ខ្លាំងមែនទែន ជាមួយនឹងការងារសិល្បៈ និងការថតស្ពត មិនថាតែការសម្ដែងខ្សែភាពយន្ត និងការងារមនុស្សធម៌ឡើយ ។

ដោយឡែក បើងាកមកមើលសម្រស់របស់អ្នកនាងវិញ ថ្វីត្បិតតែអាយុកាន់តែច្រើន ក៏ពិតមែន តែរូបសម្រស់នៅតែស្រស់ស្អាត មិនចាញ់តារាជំនាន់ក្រោយ នោះទេ គឺនៅតែក្មេងជាងវ័យដដែល បើទោះជានាងមានកូនស្រីម្នាក់រួចទៅហើយក្តី ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមហ្វេសបុករបស់នាងផ្ទាល់តែម្តង ខណៈពេលដែលស្ថិតនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។

ជាក់ស្តែង ក៏បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការតុបតែងខ្លួនរបស់នាងបែបប្រពៃណីកូរ៉េ ដោយអ្នកគាំទ្រជាច្រើន បានសរសើរមិនដាច់ពីមាត់ថា នាងស្លៀកឈុតនេះពិតជាស្រស់ស្អាតសាកសមខ្លាំងមែនទែន ៕

តោះចូលទស្សនារូបភាពខាងក្រោមទាំអស់គ្នា៖ 

អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ចនច័ន្ទ លក្ខិណា