ភ្នំពេញ៖ មួយរយៈនេះ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រគ្រប់វ័យ ចំណែកឯការងារនៅក្នុងវិស័យសិល្បៈវិញក៏មមាញឹកមិនចាញ់តារាចម្រៀងធំៗឡើយ។

ជាការពិតណាស់ តារាចម្រៀងវ័យក្មេងរូបនេះ បានទាក់ទាញបេះដូងរបស់អ្នកគាំទ្រជាច្រើន ដោយសារតែចរិតដ៏គួរឲ្យស្រលាញ់របស់ប្អូន មិនថានៅទីណា កន្លែងណា ពេជ្រ ថៃ តែងតែធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ ជាមួយការនិយាយស្តី ក៏ដូចទង្វើរបស់ប្អូនជានិច្ច។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃនេះ ជិតឈានចូលមកដល់ ថ្ងៃឆ្លងឆ្នាំសកល តារាល្បីជាច្រើនបានចូលរួម នៅក្នុងការប្រគុំតន្រ្តីមួយកន្លែងនៅក្នុងនោះដែរ ក៏មានតារាចម្រៀងវ័យក្មេងរូបនេះ ដែលឡើងរាំច្រៀងយ៉ាងឡូយ។

ផ្អែកតាមវីដេអូមួយ ត្រូវបានអ្នកគាំទ្រនៅទៅនោះថតបាន គឺបានឃើញពេជ្រ ថៃ បានរាំពេញឆាកតែម្តង ធ្វើឲ្យអ្នកទស្សនានៅទីនោះ អស់សំណើចយ៉ាងខ្លាំង នៅពេលដែលបានឃើញអាយដលតូចរបស់ខ្លួន ធ្វើបែបនេះ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ
តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ពេលនៅលើឆាក
តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ពេលនៅលើឆាក
តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ