(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យសរសើរ ទៅដល់ទឹកចិត្តរបស់តារាសម្ដែងស្រីសិចស៊ី ដួង ម៉ានិច ដែលមានទឹកចិត្តកត្តញ្ញូធម៌ ចំពោះអ្នកមានគុណ ក្នុងថ្ងៃឆ្លងឆ្នាំសកល ខណៈកាលពីម្សិលមិញនេះ នាងបានធ្វើពិធីក្រុងពាលីផ្ទះថ្មី ដោយបានឱនលំទោន លុតជង្គង់ ក្រាបសំពះ គោរពដល់អ្នកម្ដាយរបស់នាង ធ្វើឲ្យមហាជនបានឃើញហើយ មានភាពស្ងប់ស្ងែង ចំពោះទឹកចិត្តរបស់នាង ជាខ្លាំង។

ជាការពិតណាស់ តារាសម្ដែងស្រីនិយមលេងស្ទីល តុបតែងខ្លួនបែបសិចស៊ី ធ្វើឲ្យប្រុសៗខ្នក់ខ្នាញ់មិនតិចនាក់ កញ្ញា ដួង ម៉ានិច មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងហាក់មមាញឹក នឹងការងារសិល្បៈជាខ្លាំង ដោយថ្មីៗនេះ ជាប់សម្ដែងខ្សែភាពយន្ត ដែលមានចាក់ផ្សាយនៅតាមស្ថានីយទូរទស្សន៍ជាច្រើន ជាពិសេសស្រីស្អាតមួយដួងនេះ មានសមត្ថភាពអាចច្រៀងចម្រៀង និងសម្ដែងបានយ៉ាងល្អ ក្នុងបទចម្រៀងទៀតផង។ យ៉ាងណាមិញ ក្រោយពេលទទួលបានជោគជ័យ លើទីផ្សារសិល្បៈមក គេសម្គាល់ឃើញថា ស្រីស្អាត ដួង ម៉ានិច ហាក់ឡើងកូដខ្លាំង ក្នុងវិស័យសិល្បៈ ធ្វើឲ្យរូបនាងមានឱកាស អាចក្រុងពាលី បានរស់នៅផ្ទះថ្មី យ៉ាងស្រស់ស្អាត ជាមួយនឹងក្រុមគ្រួសារ។

ទន្ទឹមនឹងនេះផងដែរ ស្រីស្អាតសម្រស់បាន ដួង ម៉ានិច ប្រកបដោយភាពកត្តញ្ញូធម៌ ដែលត្រូវបានគេចាត់ទុកជាកូនស្រីដ៏ល្អ ដួង ម៉ានិច បានបង្ហោះរូបប៉ុន្មានសន្លឹក ដោយក្នុងនោះ នាងបាន ក្រាបថ្វាយបង្គំដល់បាតជើងម្ដាយ ជាមួយនឹងសារលើហ្វេសប៊ុកថា «ក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដីសាងសង់ផ្ទះថ្មី អរគុណបងប្អូន ដែលបានចូលរួម ថ្ងែនេះជាថ្ងែមានន័យសំរាប់ខ្ញុំ អគុណម៉ែ ដែលបានផ្ដល់គ្រប់យ៉ាងឲ្យកូន ធ្វើឲ្យកូនចេះតស៊ូររហូតដល់ថ្ងែនេះ កូនស្រីមួយនេះបានស្គាល់អស់ហើយថា អ្វីល្អ អ្វីអាក្រក់ កូននឹងខំតស៊ូទៅមុខទៅ ហើយនឹងខំធ្វើការរកលុយ ដើម្បីជូនម៉ែដើរលែងឲ្យសប្បាយចិត្តជាងហ្នឹងទៀតណាម៉ែ កូនស្រឡាញ់ម៉ែខ្លាំងណាស់»។

គួរបញ្ជាក់ថា តារាសម្ដែងត្រូវបានគេស្គាល់ថា សំបូរទៅដោយទេពកោសល្យ ដួង ម៉ានិច បច្ចុប្បន្ននេះ នាងហាក់បីដូចជាឡើងកូដខ្លាំង ខណៈថ្មីៗនេះ នាងខំប្រឹង កើបលុយ ដែលបានមកពី វិស័យសិល្បៈ យកទិញផ្ទះបានយ៉ាងច្រើនផ្ទួនៗគ្នា ធ្វើឲ្យមហាជនជាច្រើន មានភាពភ្ញាក់ផ្អើលជាខ្លាំង៕

កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
សាររបស់ ដួង ម៉ានិច

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច