ភ្នំពេញ៖ ប្រិយមិត្ត្ ដែលស្នេហាវិស័យសិល្បៈរមែងបានដឹងហើយថា កញ្ញា វី ឌីណែត ដែលជាតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស កំពុងដើរតាមគន្លងឪពុក ពោលគឺលោក ហួ ឡាវី ដែលជាតារាជើសចាស់ មានបទពិសោធន៍ជាមួយវិថីនេះ យ៉ាងចាស់ឆ្នាំ។

ជាក់ស្ដែង ឪពុកកូនទាំង២នេះ កម្របង្ហាញអារម្មណ៍ផ្អែមល្ហែមលើបណ្ដាញសង្គម ឲ្យមហាជនបានដឹងណាស់ ប៉ុន្តែក្នុងឱកាសខួបកំណើតតារាជើងចាស់រូបនេះ ធ្វើឲ្យកូនស្រីសំណព្វ វី ឌីណែត ដាច់ចិត្តបង្ហើបពីទំហំចិត្ត ស្រលាញ់ឪពុក ជាមួយសារ ដ៏វែងអន្លាយដោយរៀបរាប់ថា៖ «បុរសម្នាក់ដែលតែងតែ នៅក្បែរខ្ញុំរហូតតាំងពីតូចដល់ធំហើយបានទូលមានព្រានប្រដៅបង្រៀនខ្ញុំ ប្រាប់ខ្ញុំនៅរឿងជាច្រើនមិនដែលវ៉ៃកូនសុំបីតែមួយដៃមានតែលើកទឹកចិត្តនឹងផ្ដល់កំលាំងចិត្តការពារកូនគ្រប់វេលារហូតធ្វើអោយកូនមានថ្ងៃនេះ....កូនគ្មានអ្វីតបស្នងប៉ាទេមានតែជូនពរនឹងកាដូ បន្តិចបន្តួតពីកូនៗទាំងអស់គ្នា Happy birthday to my daddy Hour Lavy ជូនពរអោយប៉ាសុខភាពល្អអាយុវែងកុំអោយមានជំងឺឈឺស្កាត់អី ទាំងអស់នៅជាម្លប់ដល់កូនៗទាំងអស់គ្នា.....I LOVE YOU MY DAD»។

សារនេះបានបង្ហាញពីទឹកចិត្ត គោរពស្រលាញ់របស់កូនៗ ហើយបើទោះជារវល់យ៉ាងណាក៏កញ្ញា មិនភ្លេចថ្ងៃកំណើតអ្នកមានគុណរូបនេះដែរ ជាពិសេសក្នុងថ្ងៃដ៏មានន័យនេះ វី ឌីណែត ក៏បានជូនជា ផ្លាកដៃ ដ៏មានតម្លៃមួយខ្សែ ទៅឪពុក ដែលជាអ្នកមានគុណទៀតផង៕

កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត និងគ្រួសារ ក្នុងថ្ងៃកំណើតឪពុក
កញ្ញា វី ឌីណែត បានជូន ជាផ្លាកដៃ ក្នុងថ្ងៃកំណើតឪពុក
លោក ហួ ឡាវី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហួ ឡាវី