ភ្នំពេញ៖ តារាពហុជំនាញ កញ្ញា សុភ័ក្រ កុសុម៉ា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជន ទូទាំងប្រទេស ដោយសារតែភាពក្រមិចក្រមើម និងពាក្យសម្តីមិនចេះរីងស្ងួតរបស់នាង។

ជាពិសេស ដូចប្រិយមិត្តដឹងស្រាប់ហើយថា រូបសម្រស់របស់កញ្ញា កុសុម៉ា ក៏កាន់តែស្អាត ប្លែកឡើង គួរឲ្យភ្ញាក់ផ្អើល ហាក់ខុសដាច់ ពីពេលមុនៗដែលខ្លួនចាប់ផ្ដើមប្រឡូក ក្នុងវិស័យមួយនេះ តែម្ដង។

ជាក់ស្ដែង កាលពីថ្មីៗនេះ ដោយផ្អែកលើផេកគណនីហ្វេសប៊ុកមួយ ក៏បានបង្ហោះពី សកម្មភាពរបស់តារាស្រីរូបនេះ ក្នុងពេលកំពុងជ្រើសយកសេវាចាក់ថ្នាំឲ្យសភ្លឺស្រស់ថ្លា ដែលជាសេវាកម្មដ៏ពេញនិយម សម្រាប់មិត្តនារីនាពេលបច្ចុប្បន្ន។

គ្រាន់តែឃើញវីដេអូនេះ ហើយធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរ ថា កញ្ញា សុភ័ក្រ កុសុម៉ា មានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណឹងទៅហើយ ឆ្លៀតទៅបន្ថែមភាពស្រស់ស្អាត ដោយការចាក់ថ្នាំឲ្យស បែបនេះទៀត៕

ចង់ជ្រាបច្បាស់ ទស្សនា វីដេអូទាំងអស់គ្នា៖

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា