ភ្នំពេញ៖ តារាសម្ដែងប្រុស លោក យ៉ែម សំអូន លោកគឺជាតារាជើងចាស់មួយដួង ដែលមានកេរ្តិ៍ឈ្មោះនៅក្នុងសង្គមសិល្បៈខ្មែរយើង។

បច្ចុប្បន្ននេះដែរ លោកក៏កំពុងតែបានក្តោបក្តាប់អាជីពជាច្រើនម្នាក់ឯងផងដែរ ដែលនៅក្នុងនោះយើងសង្កេតឃើញមានដូចជា តារាសម្តែង តារាបង្ហាញម៉ូត តារាចម្រៀង និងជាពិធីករទៀតផង។

ឃើញថាមួយរយៈនេះ លោកហាក់រវល់ខ្លាំងមែនទែន ជាមួយកាងារសិល្បៈ ក៏ដូចជាមុខជំនួញផ្ទាល់ខ្លួន ។

បើកទំព័រឆ្នាំថ្មីភ្លាម រាសីលោកឡើងខ្ពស់តែម្ដង ដោយប៉ុន្មាននាទីមុននេះ លោកបានបង្ហោះផ្ទះវីឡា ទើបទិញ មួយយ៉ាងស្កឹមស្កៃតែម្ដង រីឯតម្លៃវិញ ក៏មិនធម្មតាដែរ ។ បើមើលតាមគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកដែលសរសេររៀបរាប់ គឺលោកទិញដោយញើសឈាម របស់លោកផ្ទាល់៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

លោក យ៉ែម សំអូន
លោក យ៉ែម សំអូន និងវីឡាដែលលោកទើបទិញ
លោក យ៉ែម សំអូន និងវីឡាដែលលោកទើបទិញ
លោក យ៉ែម សំអូន និងវីឡាដែលលោកទើបទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន