កូរ៉េខាងត្បូង៖ កំពូលតារាចម្រៀង Rap ហើយក៏ជាអតីតមេក្រុមចម្រៀង 2NE1 ដែលជាក្រុមដ៏ល្បី ប្រចាំប្រទេសកូរ៉េខាងត្បូង កញ្ញា CL បានSurprise អ្នកគាំទ្រ របស់នាងទូទាំងពិភពលោក ដោយបានបង្ហោះវីដេអូចម្រៀងប្រមាណជា១នាទីជាង របស់នាង ដែលមានចំណងជើងថា «All In» ។ហើយបទនេះ គឺជាបទសម្រាប់ចេញលក់ នៅលើទីផ្សារអាមេរិក ដែលបានកប់ទុកចោល អស់រយៈពេលជាយូរណាស់មកហើយ។

យ៉ាងណាមិញ CL បានបង្ហោះវីដេអូចម្រៀងរបស់នាងចំនួន២ នៅក្នុងគណនីអ៊ីនស្តាក្រាម ផ្ទាល់ខ្លួនរបស់នាង ដោយបានលើកហេតុផលមួយចំនួនថា៖ “ខ្ញុំចាំថាថ្ងៃនេះឆ្នាំមុន ខ្ញុំបានសន្យានឹងខ្លួនឯង ថានឹងបញ្ចេញបទចម្រៀងថ្មីរបស់ខ្ញុំ ក្នុងចុងឆ្នាំ២០១៧។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នា បានរង់ចាំវា ហើយខ្ញុំក៏ចង់បញ្ចេញបទចម្រៀងនោះ ទុកជាកាដូសម្រាប់អ្នកទាំងអស់គ្នា ក្នុងពេលចុងឆ្នាំផងដែរ។ វីដេអូចម្រៀងនេះ គឺខ្ញុំបានថតវាជាងមួយឆ្នាំទៅហើយ ហើយមិនដឹងថាវានឹងចេញ ឬមិនចេញនោះទេ ប៉ុន្តែខ្ញុំនៅតែស្រលាញ់បទនេះ ហើយក៏សោកស្តាយដែលបទនេះ មិនមានឱកាស សម្រាប់បង្ហាញទៅអ្នកទាំងអស់គ្នា។ ការបង្ហាញបទចម្រៀងបន្តិចបន្តួចនេះ វាអាចនឹងធ្វើឲ្យខ្ញុំមានបញ្ហា ប៉ុន្តែវារឿងដ៏សាកសមមួយ សម្រាប់បង្ហាញឲ្យអ្នកគាំទ្រទាំងអស់គ្នា ហើយក៏ដើម្បីរក្សាសន្យារបស់ខ្ញុំ។ រីករាយឆ្នាំថ្មី”។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ CL កំពុងតែមានគម្រោងចង់វាយលុកទីផ្សារប្រទេសអាមេរិក ជាថ្មី បន្ទាប់ពីនាងបានចេញបទចម្រៀងផ្ទាល់ខ្លួន២បទ សម្រាប់ទីផ្សារអាមេរិក គឺបទ «Hello B*tches» និងបទ «Lifted» កាលពីជាង២ឆ្នាំមុនទៅនេះ៕ 

CL ក្នុងបទ «All In»
CL ក្នុងបទ «All In»
សារដែល CL បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]