ប្រិយមិត្តប្រហែលជាមិនជឿទេថា ស្រ្ដីដែលមានទំងន់រហូតដល់១៣៧.៥គីឡូក្រាម អាចសម្រកទំងន់របស់ខ្លួនអស់ ៧០គីឡូ គឺស្មើនឹងពាក់កណ្ដាលនៃទំងន់របស់គាត់ ក្នុងរយៈពេលដប់ខែ។

អ្នកស្រី ខ្លារីយ៍អាស៊ប (Claire Alsop) អាយុ៣១ឆ្នាំ រស់នៅ South Yorkshire ដែលជាទីក្រុងធំមួយនៅភាគខាងជើង នៃចក្រភពអង់គ្លេស បានជាប់ឈ្មោះជាស្រ្ដីដែលមានរាងស្លីមបំផុត ប្រចាំឆ្នាំ ក្រោយពីអ្នកស្រី ស្រកទំងន់អស់ ៧០គីឡូក្រាមមក។ ក្នុងសប្ដាហ៍ទីមួយនៃការសម្រកទំងន់របស់គាត់ គឺស្រកអស់ ៣.៦គីឡូក្រាម ដោយសារគាត់ដាក់វិន័យ ក្នុងការហូបចុករបស់គាត់ ហើយគាត់បានធ្វើលំហាត់ប្រាណ គឺរត់១០គីឡូម៉ែត្រក្នុងមួយថ្ងៃ។

មុនពេលដែលអ្នកស្រី ខ្លារីយ៍ រៀបវិធានការដើម្បីសម្រកទំងន់នេះ គាត់ចូលចិត្តដុតនំពងទា ជូនមិត្តភក្តិ និងក្រុមគ្រួសារ ហើយបានប្រាប់ថា គាត់មិនអាចឈរធ្វើនំបានលើស១០នាទីបានទេ ពីព្រោះខ្នងរបស់គាត់នឹងចាប់ផ្ដើមឈឺ ហើយត្រូវការកន្លែងសំរាប់អង្គុយ។ ខ្លារីយ៍មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ហើយពេលខ្លះបានគិតថាគាត់នឹង មិនអាចរស់បានយូរទៀតទេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះស្រ្ដីម្នាក់នេះ? នៅពេលដែលយើងកំណត់គោលដៅមួយឲ្យច្បាស់លាស់ និងខំប្រឹងរកវិធីយ៉ាងណា ឲ្យបានទៅដល់គោលដៅនោះ អ្នកនឹងអាចទទួលបានអ្វីដែលអ្នកចង់បាន។

ដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]