ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ការងារសិល្បៈរបស់កញ្ញា ដួង ម៉ានិច ហាក់កើនឡើងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យប្រជាប្រិយភាពរបស់នាង កាន់តែកើនឡើងផងដែរ។

ស្របពេលនេះដែរ គេក៏តែងឃើញជារឿយៗថា តារាស៊ិចស៊ីរូបនេះ តែងតែធ្វើកម្មវិធី ជួយ ដល់ជនចាស់ជរា ក្រីក្រជាច្រើននាក់ មិនដែលខកខាននោះទេ។

យ៉ាងណាមិញ កាលពីប៉ុន្មាននាទីមុននេះ ផ្អែកលើផេកហ្វេសប៊ុករបស់ កញ្ញា ដួង ម៉ានិច ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីការងាររបស់នាងមួយទៀតហើយ ដោយរូបនាងបានចុះទៅ ជួយដល់វត្ត។ 

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ តារាស្រីរូបនេះ មិនបានប្រកាន់ខ្លួនថាជាតារាល្បីនោះទេ គឺនាងបានចុះជួយ ជីកដីដាំដើមឈើ យ៉ាងសកម្ម ហើយស្ទើរតែប្រលាក់ដីពេញខ្លួនថែមទៀតផង។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា កញ្ញា ដួង ម៉ានិច ពិតជាតារាសម្តែងមួយរូប ដែលមានអត្តចរិតល្អ គួរឲ្យសរសើរមែនទែន ព្រោះនាងអាចធ្វើអ្វីៗបាន គ្រប់យ៉ាងដោយមិន ប្រកាន់ខ្លួនថាជាតារាល្បីនោះទេ៕

សកម្មភាពកញ្ញា ដួង ម៉ានិច ជីកដី ដាំដើមឈើ
សកម្មភាពកញ្ញា ដួង ម៉ានិច ជីកដីដាំដើមឈើ
សកម្មភាពកញ្ញា ដួង ម៉ានិច ជីកដីដាំដើមឈើ
សកម្មភាពកញ្ញា ដួង ម៉ានិច ជីកដីដាំដើមឈើ
សកម្មភាពកញ្ញា ដួង ម៉ានិច ជីកដីដាំដើមឈើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច