ភ្នំពេញ ៖ អគ្គិភ័យដោយសារ តែខ្វះបច្ចេក ទេសក្នុងការផ្សារដែក ដើម្បីបិទដំបូលនិង ជញ្ជាំង ប៉ុន្ដែបានធ្វើឱ្យអណ្ដាតភ្លើងធ្លាក់ទៅ លើកំរាលពូក ឆាបឆេះឡើង សន្ធោរសន្ធៅ នៅក្នុងទីតាំងក្លឹបកំសាន្ដម៉ាស្សា យីហោប៊េន ជាប់និងខារ៉ាអូខេ space បណ្ដាលឱ្យបុគ្គ លិក ដែលបម្រើការនៅក្នុងក្លឹបកំសាន្ដមួយ នេះរងរបួសធ្ងន់ រហូតដល់សន្លប់ ខណៈដែល ពួកគេកំពុងដេក ហើយងើបមិនទាន់ ក៏ថប់ ដង្ហើមតែម្ដងទៅ ។

អគ្គិភ័យឆាបឆេះក្លឹបកំសាន្ដនិងម៉ាស្សា ប៊េន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង១០ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយរលត់ទៅវិញ រយៈពេលកន្លះម៉ោង ក្រោយបន្ទាប់ពីមានការអន្ដរាគមន៍ពីសំណាក់ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា គ្រោះអគ្គិភ័យ ដែលឆាបឆេះក្លឹបម៉ាស្សាប៊េន ស្ថិតនៅដីឡូត៍ លេខ១០៥ តាមបណ្ដោយ ផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពីសំ ណាក់ប្រជាពលរដ្ឋដែលរស់នៅក្បែរនេះ បាន កើតឡើង ដោយសារតែការធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្ននិងខ្វះបច្ចេកទេស ពីសំ ណាក់ជាងផ្សា ដែលត្រូវបានម្ចាស់ទីតាំង ជួលឱ្យទៅផ្សារដែក ដើម្បីបិទបាំងដំបូលនិង ជញ្ជាំង ហើយកំទេចភ្លើងផ្សារ បានធ្លាក់មក លើកំរាលពូក បណ្ដាលឱ្យមានការឆាបឆេះ ឡើងតែម្ដងទៅ។

សេចក្ដីរាយការណ៍បានបន្ដថា នៅពេល ហេតុការណ៍កើតឡើងនោះ បុគ្គលិកប្រុស ចំនួន៤នាក់ ដែលបម្រើការងារនៅក្នុងក្លឹប កំសាន្ដខាងលើ ហើយស្នាក់នៅទីនោះ រក ច្រកចេញស្ទើរមិនទាន់ ហើយបណ្ដាលឱ្យពួក គេរងរបួសធ្ងន់ទាំង៤នាក់ ដែលខ្លះរហូតដល់ សន្លប់ទៀតផង ដោយសារតែថប់ដង្ហើម ហើយត្រូវបានដឹក បញ្ជូនទៅសង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យ ដែលមានទីតាំងស្ថិតនៅក្បែរ នោះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា បន្ទាប់ពីមានករណីអគ្គិភ័យនេះ កើតឡើង រថយន្ដពន្លត់អគ្គិភ័យចំនួន៩គ្រឿង ត្រូវបានបញ្ជូន មកកាន់កន្លែង កើតហេតុ ដើម្បី ជួយអន្ដរាគមន៍ លុះកន្លះម៉ោងក្រោយ ទើប អគ្គិភ័យបានរលត់ទៅវិញ ប៉ុន្ដែទាំងអាជ្ញាធរ និងសមត្ថកិច្ច មិនទាន់អាចបញ្ជាក់ពីទំហំនៃ ការខូចខាតបណ្ដាលមកពីអគ្គិភ័យនេះនៅ ឡើយទេ ។

គួរបញ្ជាក់ថា មូលហេតុដែលនាំឱ្យម្ចាស់ ក្លឹបជួលជាងផ្សាដែក ដើម្បីផ្សារបិទដំបូល និងជញ្ជាំងខាងលើនេះ ដោយសារតែមានការ រិះគន់យ៉ាងខ្លាំងពី សំណាក់ ប្រជាពលរដ្ឋ ដែល រស់នៅទីនោះ ដោយសារតែនៅពេលដំណើរ ការម្ដងៗ ធ្វើឱ្យសំឡេងដែលឮចេញពីក្លឹប មានការរំខានយ៉ាងខ្លាំង ដល់ការសម្រាកនិង ការរស់នៅក្បែរទីតាំងក្លឹបនេះ ។

ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរ ក្លឹបកំសាន្ដខាងលើបានឱ្យដឹងថា បើទោះបី ក្លឹបកំសាន្ដនេះ ទើបបើកដំណើរការបានរយៈ ពេលប្រហែលមួយសបា្ដហ៍ ប៉ុន្ដែគ្រាន់តែចាប់ ផ្ដើមបើកភ្លាម បង្កឱ្យមានការរំខាននិងប៉ះ ពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៅ ហើយ ហើយពួកគាត់ទាំងនោះគ្រោងដាក់ ពាក្យបណ្ដឹង ទៅអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋាន ដើម្បីជួយអន្ដរាគមន៍ឱ្យម្ចាស់ក្លឹបត្រូវ ធ្វើទីតាំងចៀសវាងការបញ្ចេញសំឡេង ដែល លាន់ឮដូចរន្ទះចេញមកក្រៅ រំខានការសំរាក នៅពេលយប់របស់ប្រជាពលរដ្ឋ ហើយទំរាំ ចប់ គឺរហូតទៅដល់ម៉ោង១ម៉ោង២រំលង អាធ្រាត្រឯណោះ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានការទាស់ទែងគ្នា និងដេញវ៉ៃគ្នាពីសំ ណាក់ក្រុមក្មេងស្ទាវ បន្ទាប់ពីពួកគេបាន ចេញពីរាំច្រៀងនៅក្នុងក្លឹបកំសាន្ដខាងលើ បង្កឱ្យ មានភាពអនាធិបតេយ្យយ៉ាងខ្លាំង ។ ហេតុ ដូច្នេះហើយ ដោយសារតែមានការរិះគន់ បែបនេះ ទើបម្ចាស់ក្លឹបបានហៅជាងផ្សារ ដែកមកផ្សារ ដើម្បីបិទដំបូលនិងជញ្ជាំងកុំ ឱ្យសំឡេងឮចេញមកក្រៅខ្លាំងពេក។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋដែលរស់ នៅក្បែរក្លឹបនេះ សូមសំណូមពរនិងសង្ឃឹម ថា អាជ្ញាធរខណ្ឌទួលគោកនឹងចុះពិនិត្យតាម ដាន ចំពោះសកម្មភាព នៃដំណើរការក្លឹបកំ សាន្ដខាងលើ ចៀសវាងបង្កការរំខានថែម ទៀតទៅដល់ប្រជាពលរដ្ឋនោះ ។

ដាច់ដោយឡែកពីករណីអគ្គិភ័យនេះ កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្សារ ចាស់ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ តូប លេខ៣ ក៏មានអគ្គិភ័យមួយបានកើតឡើង ប៉ុន្ដែជាលក្ខណៈទ្រង់ទ្រាយតូច ហើយត្រូវ បានអាជីវករនិងម្ចាស់តូប ជួយពន្លត់ទាន់ ពេលវេលា កុំអីតូបលក់ដូរ នៅក្នុងផ្សារចាស់ ទាំងមូល នឹងក្លាយជាផេះជាក់ជាមិនខាន។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា អគ្គិភ័យទ្រង់ទ្រាយ តូចនេះបានកើតឡើងចេញពីតូបលក់កាហ្វេ លេខ៣ ដែលមានម្ចាស់តូបឈ្មោះងិន សារឿន ភេទប្រុស ស្នាក់នៅផ្ទះលេខ១០១E2 ផ្លូវ លេខ១៣ សង្កាត់ផ្សារចាស់ខណ្ឌដូនពេញ និងមានប្រពន្ធឈ្មោះឡាយ សុខឿន ដោយ ផ្ដើមចេញដោយសារតែម្ចាស់តូបនេះច្រឡំ បោះសំរាមចូលទៅក្នុងចង្ក្រាន បណ្ដាលឱ្យ ឆាបឆេះតែម្ដង ។

ប្រភពព័ត៌មានបានបន្ដថា បន្ទាប់ពីមាន ករណីនេះកើតឡើង ម្ចាស់តូបរួមជាមួយ អាជីវករផ្សេងទៀត បាននាំគ្នាជួយពន្លត់ទាន់ ពេលវេលា ហើយភ្លើងក៏បានរលត់ទៅ មិន បណ្ដាលឱ្យឆាបឆេះតូបលក់ដូរផ្សេងទៀត នោះទេ ។

មន្ដ្រីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ នាយករដ្ឋបាលសាលាខណ្ឌ ដូនពេញ លោក ឈឹម ឌីណា បានហៅម្ចាស់តូបមកធ្វើការ ណែនាំថា លើកក្រោយត្រូវមានការប្រុង ប្រយ័ត្ន កុំឱ្យមានអគ្គិភ័យកើតឡើង។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដូនពេញ កាលពីថ្មីៗនេះអភិបាលខណ្ឌដូន ពេញ លោកសុខ សម្បត្ដិ បានណែនាំឱ្យអាជ្ញា ធរពាក់ព័ន្ធទាំងអស់ ត្រូវនៅប្រចាំការ២៤ ម៉ោង ដើម្បីតាមដានសភាពការណ៍សន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងទឹកដីរបស់ខ្លួន ខ្លាចថា មានអ្វីកើតឡើងជាយថាហេតុ ប៉ុន្ដែ ចំពោះករណីអគ្គិភ័យនៅក្នុងផ្សារចាស់ខាង លើនេះ មានការស្ដីបន្ទោសទៅលើប្រធាន ផ្សារ លោកយន់ ច័ន្ទតារា ថា ពេលកើតហេតុ នោះ ប្រធានផ្សាររូបនេះ មិននៅក្នុងផ្សារ ឡើយ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ ផ្ទះមួយខ្នងធ្វើពីថ្ម ក្រោមឈើលើ ស្ថិតនៅភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យ ឆាបឆេះគ្មានសល់ខណៈដែលម្ចាស់ផ្ទះមិននៅ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានអះអាងថា បណ្ដាលមកពីទុស្សេខ្សែភ្លើង ប៉ុន្ដែអគ្គិភ័យ មិនបានរីករាលដាលខ្លាំងទៅកាន់ផ្ទះប្រជា ពលរដ្ឋ នៅក្បែរខាងនោះឡើយ ដោយសារ តែមានកិច្ចអន្ដរាគមន៍ពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងអាវុធ ហត្ថ។

ទាំងអាជ្ញាធរនិងសមត្ថកិច្ចសូមអំពាវនាវ ឱ្យប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ត្រូវ មានការប្រុងប្រយ័ត្នគ្រប់ៗគ្នា ចំពោះគ្រោះ អគ្គិភ័យ ជាពិសេសរយៈពេលមួយសបា្ដហ៍ ខណៈដែលកិច្ចប្រជុំកំពូលអាស៊ាន រៀបចំធ្វើ ឡើងនោះ ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]