ភ្នំពេញ៖ នាពេលប៉ុន្មានថ្ងៃមុន ដែលជាយប់ឆ្លងឆ្នាំ២០១៧ ចូលឆ្នាំ២០១៨ គេបានសង្កេតឃើញថា ស្ទើរតែគ្រប់ទីកន្លែងដែលជាតំបន់សំខាន់ៗ មានការប្រគុំតន្ត្រីជាប់ជានិច្ច ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានតារាចម្រៀងល្បីៗ ចូលរួមយ៉ាងច្រើនកុះករ។

ក្នុងនោះ នៅយប់ឆ្លងឆ្នាំនេះផងដែរ គឺជាថ្ងៃដ៏ពិសេសមួយសម្រាប់តារាចម្រៀងមួយចំនួន កើបលុយបានមិនតិចនោះទេ ពីឆាកប្រគុំតន្រ្តីជាច្រើន ព្រោះថាមានតារាចម្រៀងខ្លះ ទទួលច្រៀងដល់ទៅ២ ទៅ៣ឆាកឯណោះ នៅក្នុងយប់នោះ។

ដោយឡែក ចំពោះកញ្ញា ទេព បូព្រឹក្ស វិញពិតជាធ្វើឲ្យមហាជនលាន់មាត់យ៉ាងខ្លាំង ពេលដែលដឹងថា នៅយប់ឆ្លងឆ្នាំ នាងទទួល ឆាកតន្រ្តី ច្រើនខ្លាំង រហូតដល់៦ឆាកគ្រាន់តែរយៈពេលមួយយប់។

យ៉ាងណាមិញ មហាជនស្ទើរតែមិនជឿថា តើតារាស្រីរូបនេះ អាចបែងចែកពេលវេលា បានយ៉ាងមិចទៅ ជាមួយនឹងឆាកតន្ត្រី ច្រើនបែបនេះ ព្រោះមិនងាយមានតារារូបណាហ៊ាន ធ្វើដូចនាងបាននោះទេ។ ទោះជាយ៉ាងណាក្តី កញ្ញា ទេព បូព្រឹក្ស នៅតែអាច បញ្ចប់ការងាររបស់នាង បានយ៉ាងរលូន នៅក្នុងយប់នោះផងដែរ៕ 

កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
សារបង្ហោះពីផេកអ្នកគាំទ្រ កញ្ញា ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស