យោងតាមប្រភពពត៌មានពីគេហទំព័រ ប្រទេសអារ៉ាប់ អេមឺរេត (EMIRATES) បានអោយដឹងថា មាននារី វ័យក្មេង អាយុ ២៣ឆ្នាំ ជនជាតិឥណ្ឌាម្នាក់ មានការ ខកចិត្តយ៉ាងខ្លាំងនៅពេលដែលបានដឹងការពិត។

ហេតុការណ៍នេះ បានកើតឡើងនៅឯប្រទេសឥណ្ឌា ដោយសារតែនារីវ័យក្មេងម្នាក់ បានធ្លាក់ទៅក្នុងអន្លង់ស្នេហ៍ តាមទូរសព័្ទ ជាមួយនឹងបុរសម្នាក់ អស់ជាង ១ឆ្នាំ។ នាងពិតជា ស្រលាញ់ បុរសរូបនោះខ្លាំងណាស់ រហូតដល់បានណាត់ជួបបុរសរូបនោះផ្ទាល់ ទៀតផង ដើម្បីបានជួបឃើញមុខផ្ទាល់ ម្ចាស់ស្នេហ៍តាមទូរស័ព្ទរបស់ខ្លួន។ ប្រភពពត៌មាន បានអោយដឹងទៀតថា នាងបានណាត់ជួបបុរសរូបនោះ នៅឯចំណតឡានក្រុងមួយកន្លែង ប៉ុន្តែមិនឃើញបុរសរូបនោះបង្ហាញខ្លួនសោះ។ ដោយសារតែ មនុស្សនៅទីនោះ មានការសង្ស័យ លើរូបនាង ដែលនៅរង់ចាំមិនព្រមទៅណាសោះនោះ ក៏បាន រាយការណ៍ទៅប៉ូលីស ហើយនាង ក៏ត្រូវបាននាំខ្លួនទៅសាកសួរ នៅឯស្ថានីយ៍ប៉ូលីស តែម្តងទៅ។

បន្ទាប់ពីនាងបាននិយាយរៀបរាប់ប្រាប់ប៉ូលីសអស់ហើយនោះ ប៉ូលីសក៏បានទូរស័ព្ទទៅកាន់ បុរសរូបនោះ អោយចូលខ្លួន។ ហើយអ្វីដែលធ្វើអោយនាង មានការភ្ញាក់ផ្អើលបំផុតនោះ គឺគ្រាន់តែនាងក្រឡេកមើលទៅបុរសម្ចាស់ស្នេហ៍តាមទូរស័ព្ទរបស់ខ្លួនភ្លាម នាងមានអារម្មណ៍ ចង់ខ្យល់ចាប់ ចង់សន្លប់តែម្តង ព្រោះតែបុរសរូបនោះ គឺជា តាចាស់អាយុ ៦០ឆ្នាំទៅវិញ។

យ៉ាងណាមិញ បុរសរូបនោះបានរៀបរាប់ប្រាប់ប៉ូលីសថា គាត់គ្រាន់តែចង់លេងសើចប៉ុណ្ណោះ ប៉ុន្តែគ្មានបំណងចង់ជួបនាង ឬ ធ្វើបាបលើនាងឡើយ។ ក្រោយមក ប៉ូលីសក៏បាន ផ្តល់ដំណឹងដល់ឪពុកម្តាយរបស់នាង អោយមកទទួលនាងត្រឡប់ទៅផ្ទះវិញបាត់ទៅ។

តើប្រិយមិត្ត យល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]