ភ្នំពេញ៖ បើទោះបីជា តារាចម្រៀងប្រុស ងួន ចាន់ដេវីត ទើបប្រឡូកក្នុងវិស័យសិល្បៈ មិនបានប៉ុន្មានឆ្នាំ ក៏រូបលោក អាចទាញប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្រ មិនចាញ់ តារាផ្សេងៗ នោះឡើយ។

ក្នុងនោះដែរ បើងាកទៅសម្លឹងមើល ពីជីវិតឯកជនរបស់ តារាប្រុសរូបនេះវិញ​ ក៏អាចនិយាយបានថា​មានជីវិត ភ្លឺស្វាងបំផុត ដែលជារឿយៗ គេតែងឃើញ​ រូបលោក ផ្លាស់ប្តូរសម្ភារៈនិយម មិនថា​ រថយន្ត វីឡា គ្រឿងអលង្ការ របស់លោកជាដើម។

អ្វីដែលកាន់តែ ចាប់អារម្មណ៍ជាងនេះ គឺកាលពីថ្មីៗនេះ រូបលោក បានបង្ហាញខ្លួន នៅក្នុងកម្មវិធី ជាមួយនឹង ការពាក់គ្រឿងអលង្ការមួយឈុត មានទាំង ចិញ្ចៀនជាច្រើនម៉ូត ខ្សែដៃ នាឡិកា​។ ជាពិសេស ចំពោះរបស់ទាំងអស់នេះ សុទ្ធតែបង្កប់ត្បូងពេជ្រ ជាច្រើនគ្រាប់។

ជាពិសេស បើតាមការដឹងតាមរយៈComment ដែលហ្វេន បានធ្វើការសាកសួរ ម្ចាស់ហាងពេជ្រមួយកន្លែង បានឲ្យដឹងដែរថា​ គ្រាន់តែនាឡិការបស់លោក មានតម្លៃទៅដល់ ជាង១០ម៉ឺនដុល្លារ ដោយសារតែ សុុទ្ធតែត្បូងពេជ្រទាំងអស់ ជុំវិញរង្វង់នាឡិកា។ ចំណែកឯ ចិញ្ចៀននីមួយៗរបស់លោក ក៏មិនក្រោម ៤ ទៅ៥ ម៉ឺនដុល្លារនោះដែរ។ ដូច្នេះបើគិតពី គ្រឿងអលង្ការពេជ្រ មួយតួខ្លួន របស់ ងូន ចាន់ដេវីត ក៏អស់មិនតិចនោះទេ ចូលទៅដល់ ខ្ទង់រាប់ម៉ឺនដុល្លារឯណោះ៕ 

លោក ងូន ចាន់ដេវីត​
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
គ្រឿងអលង្ការមួយតួខ្លួន របស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត