ភ្នំពេញ៖ កាលពីប៉ុន្មាននាទីមុននេះ តារាដែលទើបតែមាន ទ្រនំផលិតកម្មជាមួយគ្នា អ្នកនាង សុគន្ធ និសា និង អ្នកនាង សុខ ស្រីនាង បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ខ្លាំងមែនទែន ព្រោះថាអ្នកទាំង២ បានបង្ហាញភាពស្និទ្ធស្នាលនឹងគ្នា យ៉ាងខ្លាំង។

យ៉ាងណាមិញ ដោយផ្អែកទៅលើ ផេកហ្វេសប៊ុកផ្លូវការ របស់អ្នកនាង សុគន្ធ និសា បានបង្ហោះរូប២សន្លឹកជាមួយ អ្នកនាង សុខ ស្រីនាង ដោយរូបនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍ថា រូបរវាងអ្នកទាំង២ ពិតជាមានភាពស្និទ្ធស្នាលខ្លាំង ដល់ថ្នាក់អ្នកនាង សុខ ស្រីនាង ថតថើបថ្ពាល់ អ្នកនាង សុគន្ធ និសា ថែមទៀតផង។

ទោះជាយ៉ាងណាក្តី បើទោះជាអ្នកទាំង២ ទើបតែនៅក្នុង ផលិតកម្មរួមគ្នាយ៉ាងណាក្តី ប៉ុន្តែមិត្តភាពរបស់ពួកគេ ហាក់មានភាពជិតស្និទ្ធ ជាងតារាដទៃដែលរួមទ្រនំជាមួយ អ្នកនាង សុគន្ធ និសា យូរឆ្នាំទៅទៀត។ ក្នុងនោះផងដែរ បើតាមប្រភពមួយចំនួនបានឲ្យដឹងថា មួយរយៈកន្លងទៅនេះ អ្នកទាំង២តែងតែ មានការងាររួមគ្នាជានិច្ច ដូចជាការងារថតរឿងជាដើម ដូច្នេះហើយទើបធ្វើឲ្យមិត្តភាព របស់អ្នកទាំង២កាន់តែជិតស្និទ្ធ ជាងតារាដទៃបែបនេះ៕ 

សុគន្ធ និសា
សុខ ស្រីនាង
សុគន្ធ និសា និង សុខ ស្រីនាង
អ្នកនាង សុខ ស្រីនាង ថើបថ្ពាល់អ្នកនាង សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា