ភ្នំពេញ៖ តារាសម្តែងកញ្ញា នី មុនីនាថ មួយរយៈចុងក្រោយនេះ ហាក់មានរឿងជាមួយ អតីតគូដណ្តឹងរបស់នាងខ្លាំង រហូតដល់ថ្នាក់មានរឿង ឡើងតុលាការថែមទៀតផង។ ប៉ុន្តែតារារូបនេះ ដូចជាមិនខ្វល់ ជាមួយនឹងរឿងទាំងនេះទេ ហើយថែមទាំងបង្ហោះសារធម្មតា ធ្វើដូចគ្មានអ្វីកើតឡើងទាល់តែសោះ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ ទោះជាបញ្ហារបស់នាង បានផ្អើលដល់អ្នកគាំទ្រយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា កញ្ញា នី មុនីនាថ នៅតែមិនខ្វល់ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបាន នាំមិត្តភក្តិម្តាយរបស់នាង មកលេងវីឡា ដែលនាងទើបតែទិញថ្មី យ៉ាងសប្បាយរីករាយថែមទៀតផង។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រ នៅតែមានចម្ងល់លើបញ្ហារបស់ កញ្ញា នី មុនីនាថ ថារូបនាងពិតជាមិនខ្វល់នឹងរឿង ជាមួយអតីតគូដណ្តឹងរបស់នាងពិតមែន ឬនាងគ្រាន់តែលាក់បាំងអារម្មណ៍ខ្លួន មិនឲ្យមហាជនដឹង៕ 

នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ នាំមិត្តភក្តិម្តាយមកលេងវីឡាថ្មី
នី មុនីនាថ នាំមិត្តភក្តិម្តាយមកលេងវីឡាថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ