យោងតាមប្រភពពត៌មានពីគេហទំព័រ អេមឺរេត (EMIRATES) បានអោយដឹងថា ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួន ព្រោះតែស្រ្តីជាម្តាយរូបនេះ ជាប់ការសង្ស័យក្នុងការសម្លាប់ ទារកទើបនឹងកើត ដែលជាកូនបង្កើតរបស់ខ្លួន រហូតដល់ទៅ ៥នាក់ហើយ បើគិតមកដល់ ពេលនេះ នៅឯប្រទេសប៉ូឡូញ។

ស្រ្តីរូបនេះ មានឈ្មោះ ម៉ារីយ៉ា គូឌីបា (Maria Kudyba) អាយុ ៤១ឆ្នាំ ជនជាតិ ប៉ូឡូញ ត្រូវបាន ព្រះរាជ អាជ្ញាប្រទេសនេះ ចោទប្រកាន់ពីការសម្លាប់កូនរបស់ខ្លួន ដែលទើបនឹងកើត ដោយ តាំងពីឆ្នាំ ១៩៩៨ រហូតមកដល់ ឆ្នាំ ២០១២ នេះ គាត់កើតបាន កូន៨នាក់ហើយ ប៉ុន្តែ មានតែ ២នាក់ប៉ុណ្ណោះដែលឃើញ នៅមានជីវិត។ ប្រភពពត៌មានបានបន្ថែមអោយដឹងទៀតថា សាកសពទារកចំនួនបួន ត្រូវបានរកឃើញនូវឯកសិដ្ឋានរបស់ស្រ្តីរូបនេះ ហើយក្រុមអ្នកស៊ើប អង្កេត កំពុងស្រាវជ្រាវ រកសាកសព ទារកទីប្រាំ និងទីប្រាំមួយ បន្ថែមទៀត។

ទោះជាយ៉ាងណា ដោយសារតែបានអ្នកធ្វើការក្នុងសង្គមមួយចំនួន ផ្តល់ដំណឹងដល់ប៉ូលីស ពីការមិនឃើញទារកដែលជាកូនរបស់ ស្រ្តីជនល្មើស សោះ បន្ទាប់ពី ស្រ្តីរូបនេះពពោះ ជាច្រើនខែ និងច្រើនដង រួចមកនោះ។ យ៉ាងណាមិញ ប្រទេសប៉ូឡូញ គឺជាប្រទេសដែល មានច្បាប់ប្រឆាំងនឹងការរំលូតកូនដ៏តឹងរឹងបំផុតមួយ។

តើប្រិយមិត្តយល់ថា មកពីច្បាប់តឹងតែងពេកដែររឺទេ ដែលបណ្តាលអោយស្រ្តីរូបនេះហ៊ាន សម្លាប់កូនរបស់ខ្លួនបែបនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]