ភ្នំពេញ៖ តារាសម្ដែងស្រីកូនកាត់អ្នកនាង ប៊ីរីយ៉ា បានដកឃ្លាឆ្ងាយពីវិស័យសិល្បៈមួយរយៈមកហើយ បន្ទាប់ពីរៀបការ កសាងគ្រួសារជាមួយស្វាមី និងទទួលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រលាញម្នាក់រួចមក។

តែថ្មីៗនេះឃើញថា នាងបានវិលត្រលប់មកសម្ដែងវិញហើយ ប្រជាប្រិយភាពក៏នៅតែល្បីល្បាញដដែល ដោយសារតែ ភាពបុិនប្រសប់របស់នាង ក្នុងការសម្ដែង ។

បើងាកមកមើលពីជីវិតឯកជន របស់តារាសម្តែងស្រីរូបនេះវិញ ក៏ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងដែរ។ ហើយពេលនេះអ្នកនាង ប៊ីរីយ៉ា បានបើកមុខជំនួញផ្ទាល់ខ្លួនមួយ ដែលរូបនាងបានក្លាយទៅជាថៅកែស្រី នៅក្នុងហាងលក់ក្រណាត់ប៉ាក់មួយ ដែលមានឈ្មោះថា «ប៊ីរីយ៉ា មានលក់ក្រណាត់ប៉ាក់ ដុំ & រាយ»

ឃើញថានាងកាន់តែមមាញឹកមែនទែន មិនត្រឹមតែការរកស៊ី ឬក៏ការងារសិល្បៈទេ ទោះជាមានគ្រួសារ មានកូនហើយក្ដី សម្រស់នាងគឺកាន់តែស្អាត មិនចាស់ទៅតាមអាយុសោះឡើយ។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែបែកធ្លាយ នូវរូបថតប៉ុន្មានសន្លឹករបស់នាង ដែលប្រិយមិត្តជាច្រើន មិនធ្លាប់បានដឹងសោះថានាង មានស្នាមសាក់នៅលើស្មាទៀតផង មើលទៅពិតជាទាក់ទាញខ្លាំងណាស់ ៕

ទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ប៊ីរីយ៉ា
អ្នកនាង ប៊ីរីយ៉ា
អ្នកនាង ប៊ីរីយ៉ា និងស្នាមសាក់លើស្មារបស់នាង
អ្នកនាង ប៊ីរីយ៉ា និងស្នាមសាក់លើស្មារបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ីរីយ៉ា