ភ្នំពេញ ៖ បើករថយន្ដប៉ាសេរ៉ូ ក្នុងស្ថានភាព ស្រវឹងជោករេពេញផ្លូវ ទៅបុករថយន្ដ មន្ទីរបង្អែក កំពង់ស្ពឺ ទាំងកំរោល ខណៈ បញ្ជូន អ្នកជំងឺ មកមន្ទីរព្រះកុសុមះ រថយន្ដបង្កបាក់កាឡេខាង មុខនិងបែកកង់ក្រោយ ទាំងពីរ ចំណែកឯរថយន្ដ ពេទ្យវិញ រងការខូចខាត មួយចំហៀង និងបែកកង់ខាងឆ្វេង ទាំងមុខទាំងក្រោយ សំណាងល្អ មិនមាន អ្នករងរបួស ។ ហេតុការណ៍ ដ៏គួរឱ្យរន្ធត់នេះកើត ឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្ដបង្កម៉ាក ប៉ាសេរ៉ូ ពណ៌ទឹកប្រាក់លាយស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2F-4297 បើកក្នុងទិស ដៅពីកើត ទៅលិច រងការខូចខាត ដាច់កាឡេខាងមុខ បែក កង់ក្រោយទាំងពីរ នឹងកំពិត ផ្នែកខាងមុខ  អ្នកបើក បរឈ្មោះ ឌិន សារឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មាន មុខរបរជាបុគ្គលិក ក្រុមហ៊ុនកាត់ដេរ ស្នាក់នៅ ភូមិកន្ទោក សង្កាត់ កន្ទោក ខណ្ឌពោធិ៍ សែនជ័យ  ។ ចំណែកឯរថយន្ដរងគ្រោះវិញ ម៉ាកឡង់គ្រីស័រ ពណ៌ស ជារថយន្ដ របស់មន្ទីរ បង្អែកខេត្ដកំពង់ស្ពឺ រងការមួយ ចំហៀង និងបែកកង់មុខក្រោយខាង ឆ្វេង ។

ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា មុនពេល កើតហេតុគេឃើញ រថយន្ដមន្ទីរពេទ្យ បង្អែកខេតកំពង់ស្ពឺ បើកបរក្នុងទិសដៅ ពីលិចមកកើតក្នុង ល្បឿនលឿន ដឹកអ្នកជំងឺ យកមក សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ មកដល់ចំណុចកើត ហេតុ ក៏មានរថយន្ដ មួយគ្រឿង ម៉ាកប៉ាសេរ៉ូបើកបរ ច្រាសទិសគ្នា ក្នុងស្ថានភាពស្រវឹងជោករេពេញផ្លូវ ពេលនោះរថយន្ដពេទ្យ ប្រឹងគេចដែរ ប៉ុន្ដែត្រូវ រថយន្ដបង្កជ្រុលចង្កូត ទៅបុកយ៉ាងពេញទំហឹង បណ្ដាលរថយន្ដទាំងពីរ ខ្ទាត់ចេញពីផ្លូវទាំងសង្ខាង ស្ទើរធ្លាក់ប្រឡាយទឹកដូចគ្នា តែក្នុងនោះគេឃើញ រថយន្ដពេទ្យ បុកជាប់និងស្លាកសញ្ញាចរាចរ ទើប ទៅមុខលែងរួច ។ ចំណែកឯ អ្នកជំងឺត្រូវ ផ្ទេរចូល រថយន្ដផ្សេងទៀត ដើម្បីដឹកទៅសង្គ្រោះជីវិត។

បន្ទាប់ពីកើតហេតុ គេឃើញនគរបាលចរាចរណ៍ខណ្ឌចុះទៅដល់កន្លែងកើត ហេតុភ្លាមៗ ធ្វើការវាស់ វែងនិងស្ទូចរថយន្ដទាំង យកទៅរក្សាទុក ដើម្បី រង់ចាំម្ចាស់ចូល ដោះស្រាយ តាមផ្លូវច្បាប់៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]