ភ្នំពេញ៖ តារាចម្រៀង និងជាពិធីការិនីសម្បូរវោហារ  កញ្ញា សុភ័ក្រ កុសុម៉ា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន ដោយតែ ទេពកោសល្យ និងភាពក្រមិចក្រមើមរបស់នាង ដែលមិនចេះរីងស្ញួត។

ជាពិសេស អ្នកគាំទ្រតាមបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនមានការភ្ញាក់ផ្អើល និង បានសរសើររូបនាងមិនដាច់មាត់ថា តារាស្រីរូបនេះ មានរូបរាងស្អាត រួសរាយ ហើយថែមទាំងចិត្តល្អទៀតផង។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ សុភ័ក្រ កុសុម៉ា នាងបានបង្ហោះរូបភាព ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ពេលដែលរូបនាង បានធ្វើខួបកំណើតឲ្យមិត្តភក្តិិ ហាក់បីដូចជាមានភាពផ្អែមល្ហែម ខ្លាំងមែនទែន សឹងតែធ្វើឲ្យគ្រប់គ្នាច្រណែន។

នោះក៏ព្រោះតែ កុសុម៉ា នាងគ្រាន់តែចប់ការងារពីខេត្តភ្លាម ក៏ប្រញាប់មក Suprie ខួបកំណើតពួកម៉ាក របស់នាងភ្លាមតែម្តង។

គួរឲ្យដឹងដែរថា សុភ័ក្រ កុសុម៉ា មិនត្រឹមតែមានភាពរួសរាយ ស្រលាញ់អ្នកគាំទ្រ និងយកចិត្តទុកដាក់ ជាមូយនឹងមនុស្សជុំវិញខ្លួនប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងស្រលាញ់មិត្តភក្កិរបស់នាង ខ្លាំងលើសពីធម្មតាទៀតផង ទើបធ្វើឲ្យទស្សនិកជនជាច្រើន កាន់តែស្រលាញ់ចូលចិត្តរូបនាង ៕

តោះចូលមើលរូភាពខាងក្រោមទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា