សៀមរាប៖ តារាចម្រៀងប្រុស ល្បីក្នុងស្រទាប់មិត្តយុវវ័យឈរជើង ក្នុងវិថីសិល្បៈបានជាច្រើនឆ្នាំលោក ឆាយ វីរៈយុទ្ធ នៅតែអាចរក្សាប្រជាប្រិយភាព ពីអ្នកគាំទ្រ មិនឲ្យចាញ់តារាចំណូលថ្មីផ្សេងៗទៀតឡើយ។

លោកនៅតែអាចឈរលំដាប់ជួរមុខ បើទោះបីជាលោក បានរៀបការរួចទៅហើយក្តី ក៏ប្រជាប្រិយភាពលោក មិនបានធ្លាក់ចុះនោះដែរ ។ លោកតែងមាននូវអ្វីដែលថ្មីមកជូន បងប្អូន ប្រិយមិត្តជារឿយៗ ជាពិសេស អ្នកគាំទ្រលោកតែម្តង។ 

មួយរយៈនេះ គេសង្កេតឃើញថាលោក ឆាយ វីរៈយុទ្ធ រវល់ខ្លាំងមែនទែន ជាពិសេសគឺ ការប្រគុំតន្រ្តីនៅតាមបណ្តាខេត្តតែម្ដង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ តារាប្រុសរូបនេះបានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងគណនី អុីនស្តាក្រាម របស់លោក ជាមួយម៉ូតសក់ក្រង ដែលពុំធ្លាប់ឃើញលោកធ្វើបែបនេះពីមុនមកទេ។ មើលទៅគឺពិតជាប្លែកមែនទែន សម្រាប់ម៉ូតមួយនេះដែរលោកត្រៀមជាពិសេសដើម្បី ឡើងច្រៀងក្នុងការប្រគុំតន្រ្តីមួយ ក្នុងខេត្តសៀមរាបផងដែរ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

លោក ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ ជាមួយម៉ូតសក់ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ