ភ្នំពេញ៖ កញ្ញា មាន សូនីតា តារាសម្តែងស្រីដ៏ស្រស់ស្អាត បច្ចុប្បន្នទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ។ ប៉ុន្តែទន្ទឹមនឹងនេះកញ្ញា មាន សូនីតា ក៏មានភាពជោគជ័យយ៉ាងត្រចះត្រចង់ នៅក្នុងមុខជំនួញរបស់ខ្លួនផងដែរ ដែលប្រិយមិត្តជាច្រើនបានជ្រាបច្បាស់មកហើយ និងតែងហៅកញ្ញាថាជា «រាជនីក្រមា»

ជាក់ស្ដែង បើទោះបីខ្លួនជាតារាស្រីល្បី លំដាប់ជួរ មុខពិតមែន ក៏កញ្ញា មាន សូនីតា តែងរក្សានូវមិត្តភាពរបស់ខ្លួន ជាមួយនឹងមិត្តភក្តិ បានរយៈពេលជាច្រើនឆ្នាំ មិនខុសពីអ្នកដទៃដែរ។ ហើយប្រិយមិត្តមួយចំនួន ពិតជាចង់ដឹងថា អ្នកណាមានវាសនា រាប់អានជាមួយតារាសម្ដែង ល្បីឈ្មោះ បានជាយូរឆ្នាំបែបនេះ។

បើយោងតាមសារខ្លីមួយ ដែលរាជនីក្រមារូបនេះ បានបង្ហោះមុននេះបន្តិច តាមពិតមិត្តដែលស្គាល់គ្នា ចាស់ឆ្នាំរបស់កញ្ញា គ្មានអ្នកណាឆ្ងាយក្រៅពីអ្នកសិល្បៈ  នោះគឺតារាចម្រៀង ដែលមានសម្លេងផ្អែម និងជាម្ចាស់បទ « Forever Alone» លោក ម៉ា ច័ន្ទបញ្ញា រួមជាមួយតារាសម្ដែង លោក ខាត់ វៃហាំង

រូបភាពនេះបានបង្ហាញច្បាស់ណាស់ថា រាជនីក្រមា មាន សូនីតា ពិតជាពូកែរក្សាមិត្តភាពខ្លាំងណាស់ បើទោះជានាងគ្មានពេលជួបគ្នាញឹកញាប់ ក៏តារាស្រីរូបនេះ មិនភ្លេចមិត្តភក្តិស្និទ្ធស្នាលរបស់ខ្លួនដែរ៕

រាជនីក្រមា មាន សូនីតា
រាជនីក្រមា មាន សូនីតា
តារាសម្ដែង លោក ខាត់ វៃហាំង
ម្ចាស់បទ« Forever Alone» លោក ម៉ា ច័ន្ទបញ្ញា
សារដែល មាន សូនីតា បានបង្ហោះ មុននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង