កណ្តាលៈ ក្មេងស្រីម្នាក់ ត្រូវបានជនវិកលចរិត ដឹកដៃយកទៅសម្លាប់ នៅក្នុងវាលស្រែដែល យ៉ាងអាណោច អាធម៌បំផុត បន្ទាប់ពីក្មេងរងគ្រោះបាន សុំគ្រូប្រចាំថ្នាក់ ទៅលេងថ្នាក់រៀន របស់បងប្អូននៅក្បែគ្នា។ លុះម្តាយក្មេងទៅសួររកទើបមានការភ្ញាក់ផ្អើល គ្រូពេញសាលាដើរ រកប្រទះឃើញស្លាប់បាត់ដោយ ហេតុការនេះ កើតឡើង កាលពីវេលាម៉ោង៩ និង៥០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅក្នុងវាលស្រែខាង លិចព្រះវិហារ តាព្រហ្មក្នុង ភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ សូត្រមិនា ភេទស្រីអាយុ៤ឆ្នាំជាសិស្សរស់ នៅភូមិធម្មត្រ័យ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ចំណែកឯជនសង្ស័យវិញមានឈ្មោះ ភីន មរកត ភេទ ប្រុសអាយុ២៩ឆ្នាំជាមនុស្សវិកលចរិតរស់នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុក្មេងរងគ្រោះបានទៅសុំអ្នកគ្រូប្រចាំថ្នាក់ថា ទៅលេងថ្នាក់ រៀនរបស់បងប្អូននៅខាងកើតគ្នានោះ លុះដល់ពេលឪពុកម្តាយទៅទទួលកូនចេញពីសាលារៀន បានទៅសួរ រកកូន ពេលនោះគ្រូបានប្រាប់ថា វាសុំទៅលេងថ្នាក់រៀនបងវានៅឯខាងកើតគ្នាហ្នឹង ពេលនោះម្តាយក្មេង រងគ្រោះបានទៅរកមិន ឃើញក៏មានការភ្ញាក់ផ្អើលគ្រូៗទាំងអស់នៅ ក្នុងសាលាទាំងមូលតាមដើររកអស់ រយៈពេលជិត១ម៉ោងទើបប្រទះ ឃើញ ក្មេងរងគ្រោះដេកស្លាប់នៅក្នុងវាលស្រែដែលមានទឹកលិចស្រិចៗ បន្ទាប់មកឪពុកម្តាយក៏នាំយកសពកូនទៅផ្ទះ ។ ចំណែកឯនគរបាលស្រុកចុះទៅពិនិត្យសាកសពនិងពិនិត្យ កន្លែងកើតហេតុឃើញថា គឺជាករណីឃាតកម្ម។

ប្រភពបានបន្តថា បើយោងតាមការបំភ្លឺរបស់បងប្រុសរបស់ជនរងគ្រោះម្នាក់អាយុ៩ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំបានឲ្យដឹង ថា មុនពេលកើតហេតុគឺគេបានឃើញ ឈ្មោះភីន មរកត ដឹកដៃប្អូនរបស់គេកាត់មុខថ្នាក់គេទៅទិសខាងកើតបាត់ ដោយពុំឃើញវិលត្រឡប់មកវិញនោះទេ ។

បច្ចុប្បន្ននគរបាលឃាត់ខ្លួនជនវិកលចរិតសាកសួរដើម្បីស្វែងរកជនដៃដល់ និងហេតុផលពិតប្រាកដ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]