ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol ដំណើរការយ៉ាងរលូនបន្តទៀតហើយ កាលពីយប់មិញនេះនៅក្នុងសប្តាហ៍ទី៣។

នៅក្នុងនោះដែរ បេក្ខនារីមួយរូបមកពីខេត្តតាកែវ គឺកញ្ញា ចែម ស្រីល័ក្ខ បានចូលខ្លួនមកបកស្រាយបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ស្ទឹងសែនប៉ារីស» យ៉ាងពីរោះរណ្តំ ធ្វើឱ្យគណៈកម្មការសរសើរ និងពេញចិត្តគ្រប់ៗគ្នា ហើយបានផ្តល់នូវសន្លឹកមាសដល់នាង ដើម្បីបន្តទៅវគ្គខាងមុខដោយក្តីីរីករាយ។

ជាងនេះទៅទៀតនោះ បេក្ខនារី ចែម ស្រីល័ក្ខ ក៏មានទេពកោសល្យពិសេសខុសពីគេ ដោយនាងអាចបកស្រាយបទ ភ្លេងការ បានយ៉ាងពីរោះលន្លង់លន្លោច នាំអ្នកស្តាប់ឱ្យស្លុងអារម្មណ៍ទៅតាមទឹកដមសម្លេង របស់នាងបានទៀតផងដែរ។

គួរឱ្យដឹងផងដែរកញ្ញា ចែម ស្រីល័ក្ខ ធ្លាប់បានទទួលជោគជ័យលើវិស័យសិល្បៈចម្រៀងរួចមកហើយ ដោយកញ្ញា គឺជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រលងចម្រៀង «ផ្កាយរះក្នុងសួន» របស់ស្ថានីយទូរទស្សន៍អប្សរា កាលពីពេលកន្លងទៅនេះ។

ចាំមើលនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣នេះ តើ ចែម ស្រីល័ក្ខ អាចទទួលបានជោគជ័យដែរឬយ៉ាងណា? 

តោះចង់ដឹងសម្លេង ចែម ស្រីល័ក្ខ មានភាពក្រអួនក្រអៅ និងទាក់ទាញចិត្តអ្នកស្តាប់ខ្លាំងយ៉ាងណានោះ មកទស្សនាវីដេអូដូចខាងក្រោម៖ 

កញ្ញា ចែម ស្រីល័ក្ខ កាល ប្រលងនៅក្នុងកម្មវិធី ផ្កាយរះក្នុងសួន
កញ្ញា ចែម ស្រីល័ក្ខ
កញ្ញា ចែម ស្រីល័ក្ខ
កញ្ញា ចែម ស្រីល័ក្ខ កាល ប្រលងនៅក្នុងកម្មវិធី ផ្កាយរះក្នុងសួន
កញ្ញា ចែម ស្រីល័ក្ខ កាល ប្រលងនៅក្នុងកម្មវិធី ផ្កាយរះក្នុងសួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចែម ស្រីល័ក្ខ