(ភ្នំពេញ)៖ បន្ទាប់ពីមានជម្លោះ ពាក្យសម្តីរវាងតារាចម្រៀងចាស់វស្សា អ្នកនាង ម៉េង កែវពេជ្ជតា ជាមួយនឹងប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ ពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ជម្លោះនេះ ក៏បានរាលដាល ដល់តារាសម្ដែងស្រីនិយមភាពសិចស៊ី ដេននី ក្វាន់ ផងដែរ ដែលហាក់ដូចនឹងពាក្យចាស់ តែងពោលថា «នៅមិននៅយកជ័រភ្នៅត្បៀតក្លៀក»។

ក្នុងនោះតារាសម្ដែង ដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្អាកមិនឲ្យសម្ដែងរយៈពេលមួយឆ្នាំ ដេននី ក្វាន់ បានសម្ដែងនូវការមិនពេញចិត្តជាខ្លាំង ជាមួយនឹង អ្នកនាង ម៉េង កែវជ្ជតា ខណៈពេលនេះនាងបានបង្ហោះសារប៉ុន្មានឃ្លា ដើម្បីបញ្ចប់ជម្លោះពាក្យសម្តីមួយនេះ។

ជាមួយគ្នានេះ តារាសម្ដែងសាច់សខ្ចី ដេននី ក្វាន់ បានសរសេរសារបង្ហោះក្នុងគណនីហ្វេសប៊ុកថា «ម៉ែខ្ញុំគាត់ខលមកថា កុំឈ្លោះជាមួយគេអី ឲ្យគេជេរម៉េចក៏ជេរចុះ ព្រោះបិទមាត់គេមិនជិតទេ..គាត់ប្រាប់ខ្ញុំឲ្យខំលក់ដូរទៅ វាចំណេញជាងការឈ្លោះ Ok ខ្ញុំតាមម៉ែខ្ញុំ ព្រោះមានតែម៉ែខ្ញុំទេដែរ ខ្ញុំព្រមធ្វើតាម បញ្ចប់ត្រឹមនឹងចុះណា សង្ឃឹមថា រាជនីសំឡេងជេរ ក៏បញ្ចប់ដែរចុះ bye ដល់ម៉ោងឡាយ (Live) លក់ផលិតផលទៀតហើយ»។

គួរបញ្ជាក់ថា ដេននី ក្វាន់ មកទល់នឹងពេលនេះ គឺជិតមានសេរីភាពក្នុងវិស័យសិល្បៈវិញហើយ ខណៈរយៈពេលនៃការផ្អាករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកលើនាង គឺជិតពេលកំណត់ហើយ តែយ៉ាងណាក្ដី នាងក៏ត្រូវបានមហាជនជាច្រើន មានការកោតសរសើរដោយសារធ្វើ ជំនួយសប្បុរសធម៌នានា៕

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់