តូក្យូ៖ ក្រុមហ៊ុនមួយនៅជប៉ុន ត្រូវគេស្គាល់ថា Four Link Systems គ្រោងនឹងដាក់លក់ ប្រភេទរថយន្ត Earth-1 ដែលមានសមត្ថភាព អាចផ្លាស់ប្តូររូបរាង ប្រៀបបានដូចភាពយន្តរឿង “Transformers” ឬសិល្បៈបត់ក្រដាសរបស់ជប៉ុន “origami”។

រឿង “Transformers”
រថយន្ត Earth-1

រថយន្តនេះដំណើរការទៅបានអាស្រ័យលើ ថាមពលអគ្គិសនី និងត្រូវបានឌីហ្សាញឡើងដោយលោក Kunio Okawara ជាសិល្បៈករដ៏ល្បីល្បាញមួយរូប នៅប្រទេសជប៉ុន។

រថយន្ត Earth-1 មានភ្ជាប់ជាមួយសមត្ថភាពពិសេស អាចប្រែរូបរាង ឬត្រឡប់មករូបរាងដើមវិញ អនុញ្ញាតិឲ្យអ្នកប្រើប្រាស់ អាចចតវាទុកក្នុងទីកន្លែងចង្អៀតបាន។

លោក Hiroomi Kinoshita នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តខាងលើ បានឲ្យដឹងថា បច្ចុប្បន្នបរិវេណចតឡានមានភាពចង្អៀត សឹងតែរកកន្លែងចតពុំបាន ដូចនេះ រថយន្ត Earth-1 មានភាពអស្ចារ្យត្រង់ថា វាអាចបង្រួមមាឌឲ្យតូចជាងមុន ដើម្បីដោះស្រាយបញ្ហាគ្មានកន្លែងចតឡាននេះតែម្តង។

លោកបានបន្តថា ការជិះរថយន្តប្រភេទនេះ នឹងធ្វើឲ្យអ្នកបើកបរទាំងឡាយ ទទួលអារម្មណ៍ ថាខ្លួនគេកំពុងបញ្ជាមនុស្សយន្តយ៉ាងអុីចឹងដែរ។

បច្ចុប្បន្ន ខាងក្រុមក្រុមហ៊ុនសង្ឃឹម ស្ថាប័នពាក់ព័ន្ធ នឹងចេញលិខិតអនុញ្ញាតិ ក្នុងការដាក់ចរាចរណ៍រថយន្ត Earth-1 លើផ្លូវសារធារណៈ ចប់ពីខែមីនា ឆ្នាំ២០១៨ខាងមុខនេះ។ រីឯការដាក់លក់វិញ គេរំពឹងថានឹងត្រូវលក់ចេញក្នុងចំនួន ៣០០ គ្រឿងក្នុងមួយឆ្នាំ ជាមួយនឹងតម្លៃប្រមាណ ៧០ ០០០ ដុល្លារអាមេរិកក្នុងមួយគ្រឿង៕ 

រថយន្ត Earth-1

ទស្សនាវីដេអូខាងក្រោមនេះ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]