ភ្នំពេញ៖ តារារ៉េប ប្រចាំផលិតកម្មរស្មីហង្សមាស លោក ងួន ចាន់ដេវីត ហាក់មានសន្ទុះប្រជាប្រិយភាព គួរឲ្យកត់សម្គាល់ តាមរយៈបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ថ្មីៗ និងស្ទីលប្លែកៗរបស់លោក។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ ដេវីត បានបង្កភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រខ្លាំងមែនទែន ដោយរូបលោក បានបង្ហោះរូបមួយសន្លឹកជាមួយនឹងម៉ូតសក់ថ្មី ក្រងមូលដុំៗ មើលទៅឡូយអស់ទាស់តែម្តង។

យ៉ាងណាមិញ នេះគឺស្ទីលថ្មីមួយបែបទៀតហើយរបស់ ដេវីត ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួន គិតថាម៉ូតនេះ ប្រហែលជាម៉ូតសក់ថ្មី ដែលដេវីតធ្វើ សម្រាប់ស្វាគមន៍ឆ្នាំ ២០១៨ ខាងមុខនេះហើយ៕ 

តើប្រិយមិត្តយល់យ៉ាងណា ចំពោះម៉ូតសក់ថ្មីមួយបែបនេះរបស់ដេវីត?

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ម៉ូតសក់ថ្មីរបស់ ដេវីត
ម៉ូតសក់ថ្មីរបស់ ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត