ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងដ៏ល្បីល្បាញរបស់ផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណរាជ បានធ្វើពីធីខួបកំណើតយ៉ាងសាមញ្ញមួយជូនបងស្រីបង្កើតជាទីស្រលាញ់របស់ខ្លួនជាមួយនឹងក្រុមគ្រួសារ។

អ្វីដែលពិសេសនោះគឺលោក ឆន សុវណ្ណរាជ បានជូនក្រវិលពេជ្រមួយគូយ៉ាងស្រស់ស្អាត ជាកាដូថ្ងៃខួបកំណើតឱ្យបងស្រីទី២ ដែលមានតម្លៃមិនក្រោមពាន់ដុល្លារនោះទេ។

នៅក្នុងនោះផងដែរ លោកក៏បានរៀបរាប់ពាក្យជូនពរដល់បងស្រីឈ្មោះ ឆន សុវណ្ណខាំកែវរបស់ខ្លួនដូច្នេះថា៖

«រីករាយថ្ងៃខួបកំណើតបងស្រីទី២ជាទីស្រលាញ់របស់ប្អូន ប្អូនមិនដែលមានកាដូអ្វី ដែលពិសេសៗជូនបងដូចបងធ្លាប់ជូនប្អូនកន្លងមកនោះទេ បងបានជួយ និងធ្វើការងារជាច្រើនសម្រាប់គ្រួសារមួយនេះ នេះជាទឹកចិត្តរបស់ប្អូនជូនសម្រាប់បងក្នុងថ្ងៃកំណើត ជូនពរឱ្យបងជោគជ័យគ្រប់ភារកិច្ច រូបសម្រស់ស្រស់ស្អាត ជាពិសេសសុខភាពល្អ គ្រួសារទាំងអស់គ្នាស្រលាញ់បង»។

នេះបានបង្ហាញនូវទឹកចិត្តស្រលាញ់របស់លោក ឆន សុវណ្ណរាជ ដែលមានចំពោះបងស្រីដ៏ធំធេង ហើយទោះបីជារវល់នឹងការងារខ្លាំងប៉ុណ្ណា ក៏លោកមិនដែលភ្លេចថ្ងៃកំណើតបងប្អូននៅក្នុងក្រុមគ្រួសារនោះដែរ៕

ទស្សនាកម្ររូបភាពដូចខាងក្រោមនេះ៖  

លោក ឆន សុវណ្ណរាជ និងក្រុមគ្រួសារ
លោក ឆន សុវណ្ណរាជ និងបងស្រីក្នង ថ្ងៃខួបកំណើត
ថ្ងៃខួបកំណើតរបស់បងស្រីលោក ឆន សុវណ្ណរាជ
ថ្ងៃខួបកំណើតរបស់បងស្រីលោក ឆន សុវណ្ណរាជ
នំខួបកំណើតបងស្រី លោក ឆន សុវណ្ណរាជ
ក្រវិលពេជ្រមួយគូ ដែលលោក ឆន សុវណ្ណរាជ ទិញជូនដល់បងស្រី
លោក ឆន សុវណ្ណរាជ ជូនក្រវិលពេជ្រមួយគូដល់បងស្រី
បងស្រីបង្កើតរបស់លោក ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ