ភ្នំពេញ៖ ប្រិយមិត្ត ប្រាកដជាស្គាល់ តារាប្រុសរូបនេះ ជាក់ជាមិនខាន នោះគឺលោក ម៉េង ប៊ុនឡូ ដែលលោកធ្លាប់ជា តារាសម្ដែង និងតារាចម្រៀងដ៏ល្បី មួយរូប តែលោកបានផ្អាកពីសិល្បៈយូរណាស់មកហើយ ។

ទោះបីជាលោកមិនបាន សម្ដែង ឬបង្ហាញមុខ ក្នុងវិស័យនេះយូរហើយក្ដី ក៏ប្រិយមិត្តនៅតែចងចាំរូបលោក នឹងសង្ឃឹមថាលោកអាចចូលមកសម្ដែងម្ដងទៀតផងដែរ ព្រោះគ្រប់ភាពយន្ត ដែលលោកបានសម្ដែង សុទ្ធតែទទួលបានការគាំទ្រខ្លាំងមែនទែន ។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈគណនី អ៊ីនស្តាក្រាមរបស់ កញ្ញា ទឹម រដ្ឋា នាងបានបង្ហោះរូបជាមួយតារាប្រុសម្នាក់ ដែលយើងគ្រប់គ្នាស្គាល់ហើយថា គឺជាលោក ម៉េង ប៊ុនឡូ តាមរយៈរូបភាពនោះអាចឲ្យយើងដឹងថា ពេលនេះលោកមកសម្ដែងម្ដងទៀតហើយ ។

ដោយសារបែបនេះ ធ្វើឲ្យទស្សនិកជនទន្ទឹងរង់ចាំមើលរឿង ដែលលោកសម្ដែងថាជារឿងអ្វី៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

លោក ម៉េង ប៊ុនឡូ
លោក ម៉េង ប៊ុនឡូ
លោក ម៉េង ប៊ុនឡូ និង កញ្ញាទឹម រដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉េង ប៊ុនឡូ