ភ្នំពេញ៖ ជាការពិតណាស់ ខ្សែបាតដៃមនុស្សម្នាក់ៗសុទ្ធតែមានន័យរៀងៗខ្លួន អាចប្រាប់ពីអត្តចរិត ទៅថ្ងៃមុខថែមទៀត ប៉ុន្តែសម្រាប់មនុស្សដែល មានខ្សែបាតដៃអក្សរM គឺសុទ្ធតែបានប្រាប់ថាមានលក្ខណៈពិសេសៗជាច្រើន។

ដែលត្រូវបានគេដឹងហើយថា ស្នាមខ្សែដៃរាងអក្សរM ត្រូវបានគេដឹងតៗគ្នាថា ជាមនុស្សដែលមានអំណាច និងជាអ្នកមានសំណាងខ្ពស់ ជាក់ស្តែងដូចលោក Jack Mar ,Bill Gate, Viladimir Putin។ 

រូបតំណាង

ដោយឡែកនៅលើសាកលលោកនេះ មានមនុស្សជាច្រើនដែលមានខ្សែដៃបែបនេះ នៅក្នុងនោះក៏ឃើញមាន តារាល្បីៗ២រូបនៅប្រទេសយើងដែលមានខ្សែដៃ រាងជាអក្សរM ដែលគេល្បីថា អ្នកទាំងនោះនឹងមានលាភសំណាងខ្ពស់ នឹងជាអ្នកមាន។

យ៉ាងណាមិញ រឿងទាំងនេះក៏មិនអាចជារឿងមួយដែលពិតប្រាកដនោះទេ វាអាស្រ័យទៅលើការ ខិតខំប្រឹងប្រែងរបស់បុគ្គលរៀងៗខ្លួន។

១)កញ្ញាឱក សុគន្ធកញ្ញា ដែលជាតារាល្បីមួយរូបបានឈរឈ្មោះនៅក្នុងវិស័យសិល្បៈ ជាមួយនឹងការគាំទ្រពីប្រិយមិត្តជាច្រើន លើសពីនេះសម្រាប់លុយឡាន ការចាយវាយផ្សេង តារារូបនេះមានចាយនៅក្នុងដៃរាប់មិនអស់ ដោយសារការខិតខំប្រឹងប្រែងរបស់នាងផងនោះ។ 

ដៃរបស់កញ្ញាឱក សុគន្ធកញ្ញា
ដៃរបស់កញ្ញាឱក សុគន្ធកញ្ញា
កញ្ញាឱក សុគន្ធកញ្ញា

២) តារាកំប្លែង នាយកុយ បានឈរជើងនៅក្នុងវិស័យសិល្បៈជាយូរមកហើយ អ្នកគាំទ្រវិញក៏ច្រើនមិនធម្មតា បានសាងកេរ្តិ៍ឈ្មោះបានយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះសម្រាប់ជីវភាពរបស់តារារូបនេះ ក៏មិនអន់ណាស់ដែរ។

តារាកំប្លែងនាយកុយ
ដៃរបស់តារាកំប្លែងនាយកុយ ដែលលោកបានថតផ្ទាល់
តារាកំប្លែងនាយកុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា