កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ មានការផ្ទុះពាក្យចចាមអារ៉ាមដ៏ភ្ញាក់ផ្អើលមួយថា ក្រុមតារាចម្រៀងប្រុសដ៏ល្បី ប្រចាំប្រទេសកូរ៉េ BIG BANG នឹងត្រូវរំសាយចោល ដោយសារមូលហេតុសំខាន់ៗមួយចំនួន ដែលធ្វើឲ្យអ្នកគាំទ្រក្រុមតារាចម្រៀងនេះ ពិបាកចិត្តមិនតិចនោះទេ។

ដោយផ្អែកទៅលើពាក្យសម្តី អ្នកកាសែតឈ្មោះ Kim Yena ក្នុងប៉ុស្តិ៍ទូរទស្សន៍មួយបាននិយាយថា ក្រុមតារាចម្រៀងប្រុស BigBang ដែលសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញអស់រយៈពេល១២ឆ្នាំមកនេះ អាចនឹងប្រឈមមុខ នឹងការរំសាយក្រុមដោយសារ មូលហេតុធំៗមួយចំនួនដូចជា សមាជិកក្រុមមួយចំនួន នឹងត្រូវចូលរូមធ្វើជាទាហានបម្រើយោធា ឯចំណែក សមាជិក TOP ធ្លាប់មានបញ្ហា ដែលពាក់ព័ន្ធជាមួយ កញ្ឆា (ថ្នាំញៀន)។

មិនត្រឹមតែប៉ុណ្ណោះ Taeyang នឹងត្រូវរៀបការក្នុងពេលឆាប់ៗ ខាងមុននេះ។ ហើយជាមួយគ្នានោះ GD និង Seungri កំពុងតែផ្តោតទៅលើមុខជំនួញផ្ទាល់ខ្លួន របស់ពួកគេ ឯចំណែក Daesung កំពុងតែសកម្មជាមួយនឹង ការងារជាតារាចម្រៀងទោលរបស់គេដូចគ្នា ដូច្នេះហើយ វាពិតជារឿងដ៏ពិបាកមួយ ដែលអាចធ្វើឲ្យពួកគេទាំង៥ នៅជាមួយគ្នាបន្តទៀតណាស់។

យ៉ាងណាមិញ ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមមួយតែប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រមួយចំនួន កំពុងតែពិបាកចិត្តបន្ទាប់ពីដឹងរឿងបែបនេះ ហើយពួកគេពិតជាមិនអាចទទួលយកបានទេ បើសិនជាមានថ្ងៃនោះកើតឡើង៕

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុផលទាំងនោះ? 

BigBang
BigBang
BigBang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]