ត្រួយដំឡូងជ្វាជាប្រភពដ៏អស្ចារ្យនៃវីតាមីន C វីតាមីនA សារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីតហ្វូលីក និងជាតិនីកែន។ ម្យ៉ាងទៀតបើប្រៀបធៀបទៅនឹងបន្លែពណ៌បៃតងផ្សេងទៀតគឺវាមានសារធាតុចិញ្ចឹមបន្ថែមផ្សេងទៀត និងជាតិសរសៃផងដែរ។

ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ត្រួយដំឡូងជ្វាដែលអ្នកមិនដែលគិតដល់!

១/ ជួយដល់សុខភាពឆ្អឹង

មនុស្សភាគច្រើនគិតថាមានតែជាតិកាល់ស្យូមប៉ុណ្ណោះដែលត្រូវការក្នុងការរក្សាឆ្អឹងឲ្យមានសុខភាពល្អ។ ថ្វីបើត្រួយដំឡូងជ្វាមិនមានកាល់ស្យូមខ្ពស់ក៏ដោយប៉ុន្តែបរិមាណដែលវាមានគឺគ្រប់គ្រាន់ដើម្បីលើកកម្ពស់ឆ្អឹងឲ្យមានសុខភាពល្អ រួមជាមួយវីតាមីន K ដែលជួយក្នុងការការពារការពុកឆ្អឹង និងការបាត់បង់ឆ្អឹងដោយការកាត់បន្ថយឱកាសនៃការបាក់ឆ្អឹង។

រូបភាពតំណាង

២/ គ្រប់គ្រងជំងឺទឹកនោមផ្អែម

ស្លឹក ឬត្រួយដំឡូងជ្វាត្រូវបានបញ្ជាក់ថា វាជួយក្នុងការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមបានទៀតផង។ ហើយនេះគឺជាហេតុផលដែលត្រួយដំឡូងជ្វាមួយនេះ ត្រូវបានគេបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

៣/ សុខភាពភ្នែក

ដោយសារតែត្រួយដំឡូងជ្វាមានផ្ទុកវីតាមីន A ដែលវាជួយក្នុងការបង្ការការថយចុះនូវការមើលឃើញដែលជាមូលហេតុចម្បងនៃភាពពិការភ្នែក។

ម្យ៉ាងទៀតការស្រាវជ្រាវបានបង្ហាញថាការទទួលទានវីតាមីន A វីតាមីនC វីតាមីនE ស័ង្កសី និងស្ពាន់ គឺជួយកាត់បន្ថយឱកាសនៃជំងឺរលាកសន្លាក់បានរហូតដល់២៥ភាគរយ។ 

រូបភាពតំណាង
រូបភាពតំណាង

៤/ សុខភាពអញ្ចាញធ្មេញ

បញ្ហាអញ្ចាញធ្មេញ និងបញ្ហាធ្មេញប្រហោងគឺជាលទ្ធផលដែលបណ្តាលមកពការញ៉ាំចំណីអាហារដែលមានវីតាមីន A វីតាមីនC វីតាមីនD និង វីតាមីនKទាប ។

ដូច្នេះហើយវាជារឿងសំខាន់ក្នុងការទទួលទានអាហារណាដែលមានសារជាតិរ៉ែនិងអាហារដែលសំបូរវីតាមីន ដើម្បីជួយកម្ចាត់បាក់តេរីដែលមាននៅក្នុងធ្មេញនិងមាត់។ ទន្ទឹមនឹងនេះផងដែរវីតាមីន K នៅដែលផ្ទុកត្រួយដំឡូងជ្វាគឺមានដំណើរការល្អជាមួយសារធាតុរ៉ែ និងវីតាមីនផ្សេងៗដើម្បីបំបាត់បាក់តេរីដែលបំផ្លាញអង់ស៊ីមនៃធ្មេញ និងថែមទាំងជួយថែរក្សាធ្មេញឱ្យរឹងមាំដោយការផ្តល់បរិមាណរ៉ែគ្រប់គ្រាន់។

៥/ ការរំលាយអាហារល្អ

ប្រសិនបើអ្នកមានការរំលាយអាហារល្អ នោះនឹងនាំឱ្យរាងកាយរបស់អ្នកមានដំណើរការក្នុងការស្រូបយកសារធាតុចិញ្ចឹម ក៏ដូចជាបំបែកទៅជាសមាសធាតុជាក់លាក់ដើម្បីគាំទ្រដល់រាងកាយរបស់អ្នក។ ដូច្នេះគន្លឹះសំខាន់សម្រាប់ការស្រូបយកឲ្យបានល្អគឺការរំលាយអាហារល្អ និងការទទួលទានត្រួយដំឡូងជ្វាជារៀងរាល់ថ្ងៃ។

៦/ បង្កើនប្រព័ន្ធភាពស៊ាំ

អាហារដែលផ្ទុកវីតាមីន C គឺមានសារសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ។ ហេតុនេះត្រួយដំឡូងជ្វាគឺជាបន្លែដ៏ល្អមួយដែលមានផ្ទុកវីតាមីន C និងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអានុភាពដែលនឹងជួយក្នុងការការពាររាងកាយរបស់អ្នកឱ្យកាន់តែប្រសើរឡើងដើម្បីប្រឆាំងទៅនឹងការឆ្លងមេរោគ និងរ៉ាឌីកាល់សេរីផងដែរ។

៧/ ទប់ស្កាត់ជំងឺមហារីកពោះវៀនធំ

វិធីមួយក្នុងចំណោមវិធីដែលអ្នកអាចការពារជំងឺមហារីកពោះវៀនធំនោះគឺដោយការរំលាយអាហារឱ្យមានសុខភាពល្អ។ ហេតុនេះការទទួលទានចំណីអាហារដែលសម្បូរជាតិសរសៃគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលអ្នកអាចធ្វើបាន។

ជាការពិតត្រួយដំឡូងជ្វាមានជាតិសរសៃគ្រប់គ្រាន់ដើម្បីធានាថាពោះវៀនមានសុខភាពល្អ។ លើសពីនេះទៅទៀតនៅពេលដែលពោះវៀនមានសុខភាពល្អនាំឱ្យការបំលែងសារធាតុចិញ្ចឹមដែលមានសុខភាពល្អដល់រាងកាយផងដែរ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]