ក្រុងព្រះសីហនុ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ នៅតែអាចឈរលំដាប់ជួរមុខ បើទោះបីជាលោក បានរៀបការរួច មានគ្រួសារហើយក៏ដោយ។

បន្ទាប់ពីរៀបការ ជារឿយៗលោក និងភរិយា តែងតែបង្ហាញពីរូបភាព ផ្អែមល្ហែម របស់ខ្លួនលើបណ្ដាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រ តែងលួចច្រណែនពី គូស្វាមីថ្មីថ្មោងមួយគូនេះ។

ដោយឡែក ថ្មីៗនេះ ភរិយារបស់ម្ចាស់បទ «ឈប់ឆ្កួតទៅ គេមិនបានស្រលាញ់យើងទេ» អ្នកនាង សែ ចាន់ឌី ដែលជាអ្នកនិពន្ធផ្ទាល់របស់ស្វាមី ក៏បានធ្វើ បង្ហោះរូបភាព ជាមួយប្ដីសម្លាញ់ នាទឹកដី មាត់សមុទ្រ ដោយភ្ជាប់ជាមួយ Captionថា៖ « With my treasure always and everywhere»

សារនេះបង្ហាញច្បាស់ណាស់ថា បើទោះបីលោក ត្រូវចុះ ទៅច្រៀង និងសម្ដែង ដល់ទីណា ក៏ស្វាមីគំរូ រូបនេះមិនភ្លេចយកមនុស្សសំខាន់ ដែលជាភរិយាដ៏ស្រស់ស្អាត តាមទៅជាប់ជាមួយដែរ។ ជាពិសេស ទង្វើបែបនេះ អាចបង្ហាញបានថា រូបលោក ពិតជាស្រលាញ់ ភរិយាជាពន់ពេក ដែលមិនចង់បែក សូម្បីមួយនាទី៕

លោក ឆាយ វីរៈយុទ្ធ និងភរិយា រូបស្រស់ សែ ចាន់ឌី

សារដែល ភរិយា លោក ឆាយ វីរៈយុទ្ធ បានបង្ហោះមុននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ