ភ្នំពេញ៖ តារាពហុជំនាញ កញ្ញា សុភ័ក្រ កុសុម៉ា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជន ទូទាំងប្រទេស ដោយសារតែភាពក្រមិចក្រមើម និងពាក្យសម្តីមិនចេះរីងស្ងួតរបស់នាង។

ដោយឡែក កាលពីម្សិលមិញនេះ ដោយផ្អែកលើគណនីហ្វេសប៊ុក របស់កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះវីដេអូ និងរូបភាពជាច្រើនសន្លឹក ដោយអបជាមួយCaption បញ្ជាក់ពីអារម្មណ៍ស្រឡាំងកាំង ពេលអ្នកគាំទ្រធ្វើរឿងមួយនេះថា៖ “មិនងាយមានអ្នកធ្វើស៊ីបានទេ តែនេះស្រឡាំងកាំងរំភើបខ្លាំងណាស់ ពួកគាត់ដឹងខ្លាចខ្ញុំរវល់ចំថ្ងៃខួបក៏មកsurprise ដល់កន្លែងថតតែម្តង សល់៨ថ្ងៃទៀតបានខួបពិតរបស់ខ្ញុំ តែអរគុណខ្លាំងណាស់សំណព្វចិត្តទាំងបី មិនដែលមានប្អូនៗណាធ្វើដាក់ចឹងទេ ពិបាកនិយាយណាស់ ស្រលាញ់ណាស់ អរគុណខ្លាំងណាស់សម្រាប់ការស្រលាញ់ចូលចិត្តបងស្រីម្នាក់នេះ។ អរគុណដែលតែងតែនៅក្បែរ”។

យ៉ាងណាមិញ ដោយហេតុតែអ្នកគាំទ្ររបស់នាង ស្រលាញ់នាងពេក ទើបខំ Surprise ខួបកំណើតឲ្យនាង ទាំងនៅកន្លែងធ្វើការបែបនេះ។ ទោះជាយ៉ាងណាក្តី ថ្ងៃខួបកំណើតពិតប្រាកដរបស់នាង នឹងជិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕  

សុភ័ក្រ កុសុម៉ា ត្រូវអ្នកគាំទ្រ Surprise ខួបកំណើតនៅកន្លែងធ្វើការ
សុភ័ក្រ កុសុម៉ា ត្រូវអ្នកគាំទ្រ Surprise ខួបកំណើតនៅកន្លែងធ្វើការ
សុភ័ក្រ កុសុម៉ា ត្រូវអ្នកគាំទ្រ Surprise ខួបកំណើតនៅកន្លែងធ្វើការ
សុភ័ក្រ កុសុម៉ា ត្រូវអ្នកគាំទ្រ Surprise ខួបកំណើតនៅកន្លែងធ្វើការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា