ភ្នំពេញ៖ បើនិយាយពី ជីវិតឯកជន កម្រមានតារាល្បីៗណា ហ៊ានប្រកាសពីទំនាក់ទំនងស្នេហា ខ្លួនជាមួយ ដៃគូស្នេហ៍ ឲ្យមហាជន បានដឹងណាស់ ព្រោះម្នាក់ៗ ពិតជាបារម្ភខ្លាចបាត់ ប្រជាប្រិយភាព ពីអ្នកគាំទ្រ។

ផ្ទុយទៅវិញ មុននេះបន្តិច កំពូលតារាចម្រៀងស្រីល្បី រយៈពេលជាច្រើនឆ្នាំ មាស សុខសោភា បែរហ៊ាន បង្ហោះសារ បង្ហាញពីទំនាក់ទំនងស្នេហា ជាមួយមិត្តប្រុស សំណព្វចិត្ត លើបណ្ដាញសង្គម(IG) របស់ខ្លួន ដោយរៀបរាប់យ៉ាងវែងអន្លាយថា ៖« អរគុណសម្រាប់ពេលវេលាកន្លងមក ហើយខ្ញុំសង្ឃឹមថាពួកយើងនិងដើរកាន់កាន់គ្នាបែបនេះជារៀងរហូតតទៅ... អរគុណគ្រប់យ៉ាងដែលអ្នកបានធ្វើមកលើខ្ញុំ អរគុណនៅក្ដីស្រលាញ់រយះពេល10ឆ្នាំនេះ អរគុណដែលនាំខ្ញុំអោយស្គាល់នូវពិភពលោកដ៏ស្រស់ស្អាតមួយនេះ អរគុណដែលនាំអោយខ្ញុំស្គាល់នូវធម្មជាតិនៅពេលដែលខ្ញុំ Stress និងហត់នឿយពីការងារ អរគុណនូវការគោរព ការបារម្មណ៏ ការយោគយល់ ការអធ្យាស្រ័យ និងយល់ពីចិត្តរបស់មនុស្សស្រីម្នាក់នេះ»។

សារមួយនេះបានស្ដែងពីទំហំចិត្ត នៃសេចក្ដីស្រលាញ់យ៉ាង ជ្រាលជ្រៅ ដែលសង្សារបណ្ដូលចិត្តរបស់ មាស សុខសោភា បានផ្ដល់ជូននាង យ៉ាងពេញទំហឹង អស់រយៈពេល១០ឆ្នាំមកនេះ ។ ហើយជាពិសេស នៅក្នុងរូប គឺសង្សាររបស់នាង បានពាក់ស្បែកជើងឲ្យនាងទៀត ដោយមិនប្រកាន់ថាខ្លួនជា មនុស្សប្រុស៕

កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា និងមិត្តប្រុស
សារដែល កញ្ញា មាស សុខសោភា បានបង្ហោះលើបណ្ដាញសង្គម
កញ្ញា មាស សុខសោភា និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា