ភ្នំពេញ៖ តារាចម្រៀងជើងចាស់ លោក សាន ផានិត ដែលធ្លាប់មានឈ្មោះល្បីល្បាញខ្លាំង កាលពីប៉ុន្មានឆ្នាំមុន ទោះជាលោកបានបាត់មុខអស់មួយរយៈធំ ហើយទើបតែបានចូលសិល្បៈជាថ្មី ក៏ពិតមែនតែប្រជាប្រិយភាពនៅតែទទួលបានការគាំទ្រខ្លាំង និងស្ថិតនៅតារាងជួរមុខជាមួយ កំពូលតារាចម្រៀង ផ្សេងផងដែរ។

ពិតជាគួរឲ្យសរសើរមែនទែន ដែលលោកតែងតែនាំនូវអ្វីដែលថ្មីៗ និងភាពសប្បាយរីករាយមកជូន បងប្អូន ប្រិយមិត្តហើយ មួយរយៈនេះឃើញថាលោក រវល់ខ្លាំងគួរសម ជាមួយការផលិតបទចម្រៀង Original រួមជាមួយ ការចូលរួមនៅកម្មវិធីផ្សេងៗទៀតជាច្រើន ធ្វើឲ្យតម្លៃខ្លួនរបស់លោក កាន់តែកើនឡើង បើនិយាយទៅពេលនេះ តម្លៃខ្លួនលោកឈានទៅ ដល់ខ្ទង់ពាន់ដុល្លារ ដែលប្រហាក់ ប្រហែលនឹងតារាល្បីៗ លំដាប់ជួរមុខទៀតផង ដោយបច្ចុប្បន្ននេះ លោកច្រៀងជាលក្ខណៈម៉ោង និងគិតជាបទចម្រៀងធ្វើឲ្យ ក្លឹបកម្សាន្ត ក៏ដូចជា ផាប់មួយចំនួន ប្រជែងគ្នាណាត់ម៉ោងលោកទៅច្រៀងនៅកន្លែងពួកគេ នេះបើតាមការឆ្លើយតបរបស់លោកមកកាន់ ខ្មែរលោត ។

មិនត្រឹមតែជោគជ័យក្នុងវិស័យចម្រៀងទេ លោកក៏កំពុងតែទទួលបានការគាំទ្រ ខ្លាំងគួរសមក្នុងវិស័យភាពយន្តថែមទៀត ដូចដែលយើងបានឃើញការសម្ដែងរបស់លោក ក្នុងកម្មវិធី ប៉ុស្ត៍ទូរទស្សន៍ Town លោកសម្ដែងបានយ៉ាងល្អ មិនថា ក្នុងតួ ជាប៉ូលីស លោកសង្ឃ និងតួចោរ ទេ ធ្វើឲ្យអ្នកទស្សនាសើចហៀរទឹកភ្នែក ។

ជាក់ស្ដែង បន្ថែមពីខាងលើ បានឲ្យដឹងទៀតថា នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៨ ឆ្នាំថ្មីនេះ លោកនឹងមានវត្តមាន ចូលរួម ការប្រារព្ធនូវ ខួបគំរប់៥ឆ្នាំ កន្លែងកម្សាន្តមួយកន្លែង ដែលមានឈ្មោះថា« សៀងហៃ រីសតេ» ស្ថិតក្នុងខេត្តស្វាយរៀង ក្នុងនោះផងដែរមិនត្រឹមតែវត្តមាន លោក សាន ផានិត ទេ មានដូចជា កញ្ញា ឱក សុគន្ធកញ្ញា មាស សុខសោភា ឆន សុវណ្ណរាជ លោក ខាត់ ជេម និង កញ្ញា អា លីហ្សា ថែមទៀត ។

ពិធីអបអរ ខួបគំរប់ ៥ឆ្នាំរបស់ សៀងហៃ រីសត ដែលមានវត្តមានលោក សាន ផានិត និងតារាល្បីៗជាច្រើន
ពិធីអបអរ ខួបគំរប់ ៥ឆ្នាំរបស់ សៀងហៃ រីសត ដែលមានវត្តមានលោក សាន ផានិត និងតារាល្បីៗជាច្រើន
ពិធីអបអរ ខួបគំរប់ ៥ឆ្នាំរបស់ សៀងហៃ រីសត ដែលមានវត្តមានលោក សាន ផានិត និងតារាល្បីៗជាច្រើន

សៀងហៃ រីសត ក៏មានផ្ដល់ជូន នូវ កាស៊ីណូ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត និង កន្លែងកម្សាន្តផ្សេងៗជាច្រើន ដើម្បីបម្រើជូន អតិថិជនទាំងអស់គ្នា ។

ដូច្នេះហើយកុំភ្លេចណា ចូលរួមឲ្យបានច្រើនកុះករ និងមានឪកាសជួបផ្ទាល់ជាមួយតារាចម្រៀងល្បីៗជាច្រើន ដែលសៀងហៃ រីសតមានទីតាំង ស្ថិត ក្នុងខេត្តស្វាយរៀង នៅជិត ព្រំប្រទល់វៀតណាម ចូល តាមច្រកចន្រ្ទា ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

ពិធីអបអរ ខួបគំរប់ ៥ឆ្នាំរបស់ សៀងហៃ រីសត ដែលមានវត្តមានលោក សាន ផានិត និងតារាល្បីៗជាច្រើន

ខាងក្រោមនេះ ក៏ជាPoster បញ្ជាក់ផងដែរថាពេលនេះលោក សាន ផានិត បានស្ថិតនៅជូរមុខ ជាមួយតារាល្បីៗ ទៀតផង៖

កម្មវិធីផ្សេងដែលមាន វត្តមាន លោក សាន ផានិត
កម្មវិធីផ្សេងដែលមាន វត្តមាន លោក សាន ផានិត
កម្មវិធីផ្សេងដែលមាន វត្តមាន លោក សាន ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត