ភ្នំពេញ៖ តារាសម្តែងស្រីមុខមាត់ក្រមិចក្រមើម កញ្ញា ម៉ាក សែនសូនីតា ដែលក្រៅពីអាជីពក្នុងវិស័យសិល្បៈទទួលបានប្រជាប្រិយភាពច្រើនហើយនោះ នាងក៏មានមុខជំនួញក្រៅផ្សេងទៀត ដែលបើកជាហាងលក់គ្រឿងសមុទ្រចំនួន០២កន្លែងផងដែរ។

តួយ៉ាងបើនិយាយពីរូបសម្ផស្សវិញ តារាសម្តែងរូបនេះក៏ជាប់ក្នុងដួងចិត្តអ្នកគាំទ្រមិនតិចនាក់នោះដែរ ព្រោះទោះជាសម្បុរស្រអែមមែនពិត តែពេលស្លៀកឈុតបែបណាក៏នាងមើលទៅស្រស់ស្អាតដែរ។

ជាក់ស្តែងថ្មីៗនេះ គ្រប់គ្នាសឹងតែមើលមិនស្គាល់ និងកោតសរសើរជាពន់ពេកជាមួយសម្រស់ ម៉ាក សែនសូនីតា ក្នុងឈុតប្រពៃណីខ្មែរ ដែលលើកនេះ ទាំងការផាត់មុខ និងឈុតដែលនាងពាក់ ធ្វើឲ្យនាងស្រស់ស្អាតខ្លាំង ប្រៀបបីដូចជាកូនតុក្កតាយ៉ាងដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា ក្នុងឈុតប្រពៃណីខ្មែរ ស្អាតប្លែកដូចតុក្កតា
ម៉ាក សែនសូនីតា ក្នុងឈុតប្រពៃណីខ្មែរ ស្អាតប្លែកដូចតុក្កតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា