ភ្នំពេញ៖ តារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ កំពុងតែមាន ប្រជាប្រិយភាពកាន់តែខ្លាំង ទោះបីជាលោក បានប្រឡូកចូលក្នុងវិស័យសិល្បៈយូរក៏ពិតមែន តែលោកនៅតែល្បី និងមានអ្នកគាំទ្រកាន់តែច្រើនឡើង ជាបន្តបន្ទាប់ផងដែរ ។

មួយរយៈនេះ ឃើញថាលោករវល់មែនទែន ជាពិសេស ការច្រៀងតាមខេត្តតែម្ដង មិនសូវឃើញបានសម្រាកសោះ ណាមួយទៀត មិនថាលោកទៅដល់ទីណាទេ ក៏មានអ្នកស្រលាញ់ ចូលចិត្តលោកគ្រប់ៗគ្នា ហេតុនេះហើយបានជា លោកមានកម្លាំងចិត្ត ខំរិះរកអ្វីដែលថ្មី ដើម្បីផ្ដល់ឲ្យប្រិយមិត្ត ប្លែកអារម្មណ៍គ្រប់ៗពេលផងដែរ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង លោកខំច្រៀងទាំងខ្លួនកំពុងឈឺទៀតផង ពិតជាគួរឲ្យសរសើរដល់ លោកមែនទែន ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់អ្នកគាំទ្រ លោកនៅតែច្រៀងទាំងញញឹម និងសប្បាយចិត្ត ៕

លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ ខំច្រៀងទាំំងឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ