សុបិនគឺកើតមានសម្រាប់មនុស្សគ្រប់គ្នា មិនប្រកាន់ជាតិសាសន៍ វណ្ណៈ ភេទ រឺចេញមកពីទីកន្លែងណាឡើយ ឲ្យតែអាចស្វែងរក និងទទួលបានការអប់រំដ៏សមគួរនោះ គឺនឹងអាចបោះជំហានទៅមុខបានជាពុំខាន។ ជាក់ស្ដែងដូចជាលោកស្រី ចេន សុភាព អគ្គនាយកគ្រប់គ្រងរបស់កីតម្បាញខ្មែរ ដែលជាស្រ្តីមួយរូប ក៏មិនខុសពីស្ត្រី​ឆ្នើមៗដទៃ ធ្លាប់ឆ្លងកាត់ការពុះពារយ៉ាងយូរអង្វែង ដើម្បីការសិក្សា គ្រួសារ និងការងារ ទំរាំបានដល់សព្វថ្ងៃ។

ជួបជាមួយលោកស្រី ចេន សុភាព  ដែលនឹងចូលខ្លួនមកធ្វើជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនល្បីៗជាច្រើនរូបផ្សេងទៀតនៅក្នុងកម្មវិធីវិថីសុបិន។ ដូច្នេះមកស្គាល់អំពីគាត់ទាំងអស់គ្នាដូចខាងក្រោម!

លោកស្រី ចេន សុភាព

អំពីលោកស្រី ចេន សុភាព

កើតនៅខេត្តព្រះសីហនុ លោកស្រី ចេន សុភាព បានបញ្ចប់ការសិក្សា ថ្នាក់វិទ្យាល័យ នៅឆ្នាំ ១៩៩៧ និងទទួលបានសញ្ញាបត្រផ្នែកគិលានុបដ្ឋយិកា(ឆ្មប) នៅឆ្នាំ ២០០២ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មមួយទៀត ពីសាកលវិទ្យាកម្ពុជា នៅឆ្នាំ ២០១១។

សព្វថ្ងៃ នាយិកា និង ជាស្ថាបនិក សិប្បកម្ម កីតម្បាញខ្មែរ ដែលត្រូវបានបង្កើតឡើង កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៥។ បន្ថែមពីនេះ អ្នកស្រីក៏ជាអ្នកផ្តួចផ្តើម និងជាសមាជិកមួយរូប នៃមូលនិធិសប្បុរសធម៌មួយ របស់ប្រតិបត្តិករឥនទាន “ដៃគូហ្វាយនែនភីអិលស៊ី” ព្រមទាំងជាក្រុមប្រឹក្សាភិបាល នៃអង្គការស៊ីឌីអិមឌី (CDMD) ធ្វើការលើផ្នែកជនពិការនៅកម្ពុជា។ លោកស្រីក៏ជាអគ្គលេខាធិកាសហពន្ធ័ស្ត្រីអ្នកជំនួញកម្ពុជា (CWBF) ផងដែរ។

ជាមួយនឹងបទពិសោធន៍ ក៏ដូចជា ភាពជោគជ័យក្នុងការងារ អស់រយៈពេល ១០ ឆ្នាំ កន្លងមក លោកស្រី ចេន សុភាព មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកការងារសង្គម ចុះជួយជនពិការ បុគ្គលមានផ្ទុកមេរោគអេដស៍ កុមារក្រីក្រ និងចាស់ជរា ព្រមទាំងសុខភាពមាតា និងទារក ក្នុងប្រទេសកម្ពុជារបស់យើង។

រហូតមកទល់ពេលបច្ចុប្បន្ន ស្ត្រីខ្មែររូបនេះ បានបោះពុម្ពចេញផ្សាយសៀវភៅជាច្រើនក្បាលរួចមកហើយ ភាគច្រើនទាក់ទិននឹងវិស័យសុខភាពតែម្តង ទុកគ្រាន់ជាការចែករំលែកនូវចំណេះដឹងដល់មហាជនទូទៅ ក៏ដូចជាជំនួយដល់ការសិក្សាអនុវត្តន៍ជាដើម។

សព្វថ្ងៃលោកស្រី ចេន សុភាព ក៏ជាសមាជិកមួយរូប នៃមន្ទីរពេទ្យគន្ធបុប្ផា តាំងតែពីឆ្នាំ ២០១១ មកម៉្លេះ ដែលជារៀងរាល់ខែអ្នកស្រី តែងតែចូលរួមក្នុងការ ប្រមែលប្រមូល រៃអង្គាសថវិកាខ្លះៗ ក្នុងការផ្គត់ផ្គង់ដល់ហិរញ្ញវត្ថុរបស់មន្ទីរពេទ្យ ដើម្បីបំពេញបេសកកម្ម ជួយសង្រ្គោះកុមារកម្ពុជារាប់មុឺន រាប់សែននាក់ជារៀងរាល់ឆ្នាំ។

លោកស្រី ចេន សុភាព ទទួលបានជ័យលាភីលេខ ១ និងជាឯកអគ្គរាជទូតសុឆន្ទៈ នៃ ភាពជាអ្នកដឹកនាំនៅកម្ពុជា នៅក្នុងការប្រកួត ភាពជាអ្នកដឹកនាំឆ្នាំ ២០១៧ ។

ជ្រើសរើសផ្លូវដែលត្រឹមត្រូវឆ្ពោះទៅរកភាពជោគជ័យ

ហេតុអ្វី!?

ជាការពិតណាស់ នៅពេលមនុស្សយើងធំដឹងក្តីកាលណា ត្រូវចេះស្វែងរកគោលដៅនៅក្នុងជីវិត បើពុំដូច្នោះទេ ច្បាស់ជាត្រូវវង្វេងតែលតោលមិនដឹងថាខ្លួនឯងត្រូវធ្វើអ្វីចាប់អ្វីឡើយ។

បើស្តាប់ពាក្យខាងលើ ដូចជាងាយចូលត្រចៀក តែមិនប្រាកដថាស្រួលយល់ចូលក្នុងខួរក្បាលនោះទេ ព្រោះពាក្យថារកគោលដៅជីវិត ឬស្វែងរកក្តីសុបិនខ្លួនឯងនេះណា យើងរាល់គ្នាតែងតែឮជាញឹកញយហើយ ជាពិសេសពីសំណាក់ចាស់ទុំ ឬអ្នកមានអាយុច្រើនជាងយើងដែលមានបទពិសោធន៍ធ្លាប់ឆ្លងកាត់មុនជាដើម។ ទោះបីជាធ្លាប់ឮច្រើនដងយ៉ាងណា យុវវ័យមួយចំនួនពួកគាត់ហាក់មិនបានចាប់អារម្មណ៍ និងពេលខ្លះមិនដឹងថាខ្លួនឯងត្រូវចាប់ផ្តើមគិតពីណា ធ្វើពីណាទៅទេ ហើយមានពេលខ្លះទៀតមិនដឹងថាការគិត និងការអនុវត្តវាត្រឹមត្រូវ ដែលអាចនាំឆ្ពោះទៅកាន់វិថី ដែលគេហៅថាភាពជោគជ័យនោះដែរឬទេ។

ជានិច្ចកាលបើសិនជាមិនមានអ្នកជួយប្រាប់ពួកយើងជាយុវវ័យនេះទេ យើងតែងតែបណ្តែតបណ្តោយពេលវេលាទៅមុខឥតបានការ និងមិនទទួលបានលទ្ធផលអ្វីជាដុំកំភួនឡើយណា។ ហេតុនេះហើយតើអ្នកចង់ដឹង ចង់ចេះ និងចង់យល់ពីគន្លឹះឆ្ពោះទៅកាន់ភាពជោគជ័យដែរឬទេ? តើអ្នកធ្លាប់ស្រមៃចង់បានអ្វីមួយដែរទេ? តើធ្វើដូចម្តេចទើបអាចសម្រេចជោគជ័យបាន និងឈប់ខាតពេលវេលាធ្វើរឿងមិនបានការតទៅទៀត? ឈប់អស់សង្ឃឹមទៅ អ្នកនឹងបានដឹងអំពីគន្លឹះ និងបទពិសោធន៍ល្អៗ របស់វាគ្មិនជាច្រើនរូបនៅក្នុងកម្មវិធី «វិថីទៅកាន់ក្តីសុបិន» ឬ Road Map to Your Dream។

ភាពជោគជ័យ

តើធ្វើដូចម្តេចទើបអាចចូលរួមកម្មវិធីដ៏ពិសេសនេះបាន?

# កាលបរិច្ឆេទ៖ ១៣ មករា ឆ្នាំ២០១៨

# ទីតាំង៖ សាលាតិចណូ (ITC)

# សំបុត្រ៖

(៥ដុល្លារ) សម្រាប់អ្នកទិញមុនថ្ងៃ៣១ ធ្នូ ២០១៧

(៨ដុល្លារ) សម្រាប់អ្នកទិញចាប់ពីថ្ងៃទី១ មករា ២០១៨

(១០ដុល្លារ) សម្រាប់អ្នកមិនបានទិញសំបុត្រជាមុន

# លេខទូរសព្ទទិញសំបុត្រ៖

089 889 327 (Sisowat)

086 686 800 (IFL)

070 84 81 74 (BELTIE & PUC)

078 392 224 (Park Cafe ត្រសក់ផ្អែម)

ព័ត៌មានទូទៅអំពីកម្មវិធីវិថីសុបិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]