បរទេស៖ ពីមួយសម័យកាលទៅមួយសម័យកាល ប្រទេសមួយចំនួនបានប្រឹងប្រែងស្វែងរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសរបស់ខ្លួនឲ្យបានប្រសើរ ដោយហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះរួមមាន ផ្លូវថ្នល់ និងស្ពានជាដើម ព្រោះវាគឺជារបស់ដែលចាំបាច់បំផុតសម្រាប់ឲ្យមនុស្សងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងណាដោយស្រណុកសុខស្រួល។ ម្យ៉ាងវិញទៀត ផ្លូវថ្នល់ និងស្ពាន ក៏ដើរតួនាទីជាអ្នកជម្រុញឲ្យការធ្វើសេដ្ឋកិច្ចដំណើរការបានលឿនផងដែរ។

ព្រោះតែមើលឃើញពីអំពីផលប្រយោជន៍ធំៗ និងសារៈសំខាន់បែបនេះហើយ ទើបប្រទេសមួយចំនួន បានខិតខំសាងសង់ផ្លូវថ្នល់ និងស្ពានជាច្រើន។

ដោយឡែកថ្ងៃនេះយើងនឹងបង្ហាញស្ពានចំនួន ១០ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោកដូចខាងក្រោម៖

១. ស្ពាន Duge Bridge មានកំពស់ ៥៦៥ ម៉ែត្រ នៅប្រទេស ចិន ឆ្លងកាត់ទន្លេ Beipan

រូបភាពរបស់ស្ពាន

២. ស្ពាន Yachi River Bridge មានកំពស់ ៤៣៤ ម៉ែត្រ នៅប្រទេស ចិន ឆ្លងកាត់ទន្លេ Yachi

រូបភាពរបស់ស្ពាន

៣. ស្ពាន Baluarte Bridge មានកំពស់ ៣៩០ ម៉ែត្រ នៅប្រទេស ម៉ិកស៊ិក ឆ្លងកាត់ទន្លេ Baluarte

រូបភាពរបស់ស្ពាន

៤. ស្ពាន Liuchong River Bridge មានកំពស់ ៣៤០ ម៉ែត្រ នៅប្រទេស ចិន ឆ្លងកាត់ទន្លេ Liuchong

រូបភាពរបស់ស្ពាន

៥. ស្ពាន Najiehe Railway Bridge មានកំពស់ ៣១០ ម៉ែត្រ នៅប្រទេស ចិន ឆ្លងកាត់ទន្លេ Wu

រូបភាពរបស់ស្ពាន

៦. ស្ពាន Liuguanghe Bridge មានកំពស់ ២៩៧ ម៉ែត្រ នៅប្រទេស ចិន ឆ្លងកាត់ទន្លេ Wu

រូបភាពរបស់ស្ពាន

៧. ស្ពាន Qinglong Railway Bridge មានកំពស់ ២៩៥ ម៉ែត្រ នៅប្រទេស ចិន ឆ្លងកាត់ទន្លេ Beipan

រូបភាពរបស់ស្ពាន

៨. ស្ពាន Zhijing River Bridge មានកំពស់ ២៩៤ ម៉ែត្រ នៅប្រទេស ចិនឆ្លងកាត់ទន្លេ Zhijing

រូបភាពរបស់ស្ពាន

៩. ស្ពាន Xixihe Bridge Qianda មានកំពស់ ២៨៨ ម៉ែត្រ នៅប្រទេស ចិនឆ្លងកាត់ទន្លេ Xixi

រូបភាពរបស់ស្ពាន

១០. ស្ពាន Millau Viaduct មានកំពស់ ២៧៧ ម៉ែត្រ នៅប្រទេស បារាំងឆ្លងកាត់ទន្លេ Tarn 

រូបភាពរបស់ស្ពាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]