ហ្វីលីពីន៖ តារាសម្តែងស្រីជនជាតិហ្វីលីពីន អ្នកនាង Marian Rivera ដែលអ្នកគាំទ្រកម្ពុជាហៅថា ម៉ារីម៉ា នោះកាន់តែមានភាពល្បីល្បាញខ្លាំង បើទោះជានាងរៀបការរួចទៅហើយក្តី។

មិនត្រឹមតែប៉ុណ្ណោះ គ្រួសាររបស់នាង ពិតជាមានសុភមង្គលមែនទែន ជាមួយកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលមានអាយុ២ឆ្នាំ។

ដោយឡែក កាលពីថ្មីៗនេះ កូនស្រីរបស់ ម៉ារីម៉ា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលមែនទែន ព្រោះថានាងទើបតែមានវ័យតូចប៉ុណ្ណឹងសោះ ប៉ុន្តែនាងចេះច្រៀងបទ «Twinkle Twinkle Little Star» បានមួយឃ្លាទៅហើយ។

យ៉ាងណាមិញ ទាំងនេះបានបង្ហាញឲ្យឃើញថា ក្មេងស្រីដ៏គួរឲ្យស្រលាញ់រូបនេះ ពិតជាមានដុងខាងសិល្បៈ មិនខុសពីឪពុកម្តាយរបស់នាងនោះទេ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖    

ក្រុមគ្រួសារ ម៉ារីម៉ា
ក្រុមគ្រួសារ ម៉ារីម៉ា
កូនស្រី ម៉ារីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]