ភ្នំពេញ៖ កញ្ញា សុភ័ក្រ កុសុម៉ា គឺជាតារា ក្រមិចក្រមើម ពូកែលេងពាក្យលេងសម្ដីជាមួយនឹងចរិតរួសរាយរាក់ទាក់ មិនសូវចេះប្រកាន់ច្រើន ទទួលបាន នូវការគាំទ្រ និងរាប់អានចូលចិត្ត ច្រើនពីអ្នកនៅជុំវិញខ្លួនរបស់នាង។

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាង ហាក់កើនឡើងជាលំដាប់ ហើយមិនត្រឹមតែប៉ុណ្ណោះ គ្រប់កម្មវិធីដែលមាន វត្តមានរបស់នាង គឺតែងតែមានទស្សនិកជនចូលចិត្ត តាមដានជានិច្ច។

កុសុម៉ា ក៏ជាតារាមួយរូបដែល អាចលេងខ្លួនបានទាំង ស៊ិចស៊ី និងសុភាព ពេលខ្លះទៀត នាងក៏លេងខ្លួនដូចតារាបរទេសថែមទៀតផង ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុន បានឃើញនាង បង្ហោះរូបថ្មីមួយក្នុង គណនី អ៊ីនស្តាក្រាម ដែលរូបនោះទទួលបានការចាប់អារម្មណ៍ និងទាក់ទាញខ្លាំងមែនទែន ព្រោះ នាងស្លៀក ស៊ិចស៊ី ជាមួយរ៉ូបដៃតូច ចេញដើមទ្រូង សឹងតែពាក់កណ្ដាលទៅហើយ តែទោះជាយ៉ាងណា ប្រិយមិត្តអ្នកគាំទ្រ បានសរសើរនាងគ្រប់ៗគ្នា ថាពិតជាស្រស់ស្អាតខ្លាំងមែនទែន ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!  

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា ក្នុងរូបដែលស៊ីអារម្មណ៍ខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា