ខ្មែរ: កាលពីពេលប៉ុន្មានខែកន្លងទៅនេះ លោក ខាត់ វ៉ៃហាំង ដែលជាតារាសម្តែងប្រុសវ័យក្មេង ប្រចាំប្រទេសកម្ពុជា បានចូលខ្លួនជា តារាសម្តែងមួយរូបផងដែរ នៅក្នុងរឿង «Memory Of New Year » ។ ហើយ រឿងនេះ ក៏មានការចូលរួមសម្តែង ពីតារាតារាល្បីៗ ជាច្រើនរូបទៀត នាបណ្តាប្រទេស ក្នុងតំបន់អាសុី រួមគ្នាផងដែរ។

លោក ខាត់ វ៉ៃហាំង

ថ្វីបើ លោក ខាត់ វ៉ៃហាំង ទើបតែប្រឡូកចូលក្នុងវិស័យសិល្បៈខ្មែរ ក៏ដោយ ប៉ុន្តែបើនិយាយ ពីទេសកោល្យនៃការសម្តែង របស់លោកវិញ ក៏មិនចាញ់តារាជើងចាស់ ប៉ុន្មានដែរ។ ហើយនេះ ក៏ជាមូលហេតុមួយ ដែលលោកត្រូវបានខាងម្ចាស់ផលិតកម្មថៃ ជ្រើសរើស យកមកធ្វើ ជាតួឯកប្រុសវ័យក្មេង ប្រចាំប្រទេសកម្ពុជាយើង។ 

លោក ខាត់ វ៉ៃហាំង

យ៉ាងណាមិញ កាលពីពេលម្សិលមិញនេះ លោក ខាត់ វ៉ៃហាំង ក៏បានអញ្ជើញឲ្យចូលរួមផ្តល់កិច្ចសម្ភាសន៍ នៅក្នុងកម្មវិធីដ៏ល្បីឈ្មោះមួយ របស់ប្រទេសថៃ។ ហើយ ក្នុងកិច្ចសម្ភាសន៍នេះ លោកក៏អាចនិយាយភាសាថៃយ៉ាងរលូន ដោយមិនចាំបាច់មាន អ្នកបកប្រែ តាមខ្លួនឡើយ៕

ខាងក្រោមនេះ ជាវីដេអូខ្លី ដែលលោក ខាត់ វ៉ៃហាំង កំពុងតែផ្តល់កិច្ចសម្ភាសន៍ ក្នុងកម្មវិធីថៃ:  

លោក ខាត់ វ៉ៃហាំង
លោក ខាត់ វ៉ៃហាំង
លោក ខាត់ វ៉ៃហាំង
លោក ខាត់ វ៉ៃហាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង